Cc time
Cct850x100 1
Sme laon web banner(1800 x 300)

អភិបាលខេត្តព្រះសីហនុបង្គាប់ឱ្យមន្ត្រីរកឱ្យឃើញប្រភពដើមនៃការប្រើ«អាវុធ»ខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ មិថុនានេះ បានចេញបញ្ជាដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការស្រាវជ្រាវរបស់ខ្លួនធ្វើយ៉ាងណា ត្រូវរកឱ្យឃើញនូវសកម្មភាព ការធ្វើចរាចរណ៍ លក់ដូរ និង បញ្ចេញអាវុធដោយខុសច្បាប់ ដើម្បីឈានទៅបង្ក្រាបបានទាន់ពេលវេលា។បទបញ្ជាយ៉ាងម៉ឹងម៉ាត់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងនាមជាអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម គួច ចំរើន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា គ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និង ចាត់វិធានការតាមផ្លូវច្បាប់។

ឯកឧត្តម គួច ចំរើន បានថ្លែងយ៉ាងដូច្នេះថា "គ្មានការលេីកលែងជាដាច់ខាត​ ចំពោះអ្នកចរាចរណ៍​ ជួញដូរ​ ប្រេីប្រាស់​ និងផ្តល់អាវុធដោយខុសច្បាប់​ ហេីយត្រូវស្រាវជ្រាវឱ្យដល់ឫសគល់​ និងចាត់វិធានការតាមផ្លូវច្បាប់"។

សម្តីធ្ងន់ៗរបស់អភិបាលខេត្តព្រះសីហនុនេះ ធ្វើឡើងក្រោយពីស្ថាភាពការក្រោយការបោះឆ្នោត មានករណីបទល្មើសប្រើប្រាស់អាវុធខុសច្បាប់ ការបង្ករបួសស្នាម និងក្មេងទំនើង នៅក្នុងក្រុងព្រះសីហនុ រហូតដល់សមត្ថកិច្ច បានទទួលរងរបួសស្នាមក្នុងពេលកំពុងប្រតិបត្តិការបង្រ្កាប។សភាពការណ៍នេះ ទើបតម្រូវឱ្យមានកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញវិធានការគ្រប់គ្រងសភាពការណ៍ឡើងវិញ។

អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជាដោយត្រូវរៀបចំគោលដៅបង្កើនត្រួតពិនិត្យអាវុធ ចល័តគោលដៅ និង ពេលវេលា បន្តការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងល្បាតជាប្រចាំ ដោយពាក់អាវការពារខ្លួន ក្នុងករណីជួបអាវុធដែលមិនមានលិខិតស្នាមត្រូវយកមកសួរនាំឱ្យច្បាស់លាស់ និង ត្រូវអនុវត្តវិធានការរដ្ឋបាលឆែកឆេរ និង ត្រួតពិនិត្យទីតាំងនោះទាំងអស់៕

Khcct banner

អត្ថបទទាក់ទង