Yearendyearend1140x150
Img 0571

ខេត្តសៀមរាបរំពឹងថាព្រលានយន្តហោះថ្មីនឹងទាក់ទាញភ្ញៀវទេសចរកើនដល់៩លាននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប

ភ្នំពេញ៖ ព្រលានយន្តហោះសៀមរាបថ្មីនេះនឹងសម្រេចការសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២៣ ត្រូវបានអភិបាលខេត្តសៀមរាបរំពឹងថា កំណើនចំនួនភ្ញៀវទេសចរក្នុងខេត្តនឹងកើនឡើងដល់ ៩លាននាក់។ នេះបើតាមលោក លី សំរិទ្ធ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដសៀមរាប»។

លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានលើកឡើងថា នៅពេលសម្រេចការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីនេះទៅតាមផែនការនៅក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៣នេះដែរ អាចនឹងសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយលោករំពឹងថាកំណើនចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ៩លាននាក់។

បើតាមលោក លី សំរិទ្ធ ព្រលានយន្តហោះសៀមរាបថ្មីនេះនឹងអាចទទួលបម្រើសេវាកម្មក្នុងចំណោមអ្នកធ្វើដំណើរ ៩លាននាក់។ ក្នុងករណីដែលអ្នកដំណើរលើសពី ៩លាននាក់ ព្រលានយន្តហោះនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឲ្យស្របទៅនឹងចំនួនសេវាកម្មបន្ថែមទៀត។

គួររម្លឹកផងដែរថា ព្រលានយន្តហោះសៀមរាបថ្មី ដែលធ្វើការវិនិយោគដោយក្រុមហ៊ុនយូណានរបស់ចិន ក្នុងគម្រោងទឹកប្រាក់ជាង៩៨០លានដុល្លារ ដែលបានសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀត។

ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឹណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd ដែលប្រតិបត្តិការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Yunnan Investment Holdings Ltd (YIHL) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ដោយមានសម្បទានរយៈពេល ៥៥ ឆ្នាំ ក្រោមគម្រោងសាងសង់ – ប្រតិបត្តិការ – ផ្ទេរ (BOT) ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង