Yearendyearend1140x150
Img 0571

លោក បៃដិន គ្រោងនឹងទៅមជ្ឈិមបូព៌ាដើម្បី«ស្វែងរកការទុកចិត្តពីសម្ព័ន្ធមិត្តចាស់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចទៅមជ្ឈិមបូព៌ាដើម្បី«ស្វែងរកការទុកចិត្តពីសម្ព័ន្ធមិត្តចាស់» ប្រភពរូប៖ RT

អាម៉េរិក៖ សេតវិមានបានប្រកាសនៅថ្ងៃទី១៤ ថា ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ប៉ាឡេស្ទីន វេសប៊េង និងអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដាខាងមុខ។ ដែលនេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ាចាប់តាំងពីលោកចូលកាន់តំណែង។

ដោយប្រឈមមុខនឹងអតិផរណាក្នុងស្រុកធ្ងន់ធ្ងរ និងសម្ពាធកាន់តែខ្លាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដំណើរទស្សនកិច្ចរបស់លោក បៃដិន នឹងផ្តោតលើការបញ្ចុះបញ្ចូលអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសផលិតប្រេងនៅឈូងសមុទ្រពែរ្ស ឱ្យបង្កើនផលិតកម្មបន្ថែម ពិសេសលោកស្វែងរកការជួសជុលទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តចាស់ទាំងនេះ ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់រដ្ឋចំពោះមជ្ឈិមបូព៌ា និងការលើកកម្ពស់អារ៉ាប៊ីសាអូឌីត ធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។

បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំនេះ ប្រទេសមជ្ឈិមបូព៌ាភាគច្រើននៅតែរក្សាអព្យាក្រឹតភាព។ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតរបស់ លោក បៃដិន ក៏ដោយ ក៏អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសផលិតប្រេងផ្សេងទៀត បានបដិសេធក្នុងការបង្កើនផលិតកម្មបន្ថែម ដើម្បីសហការជាមួយនឹងទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី។ នេះបានលាតត្រដាងនូវការបែកបាក់កាន់តែធំឡើងក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មាន AP បានបកស្រាយថា ប្រសិនបើលោក Biden មិនអាចផ្លាស់ប្តូរតម្លៃប្រេងអន្តរជាតិបានទេ លោក និងគណបក្សប្រជាធិបតេយ្យអាចនឹងក្លាយទៅជាគោលដៅនៃកំហឹងរបស់អ្នកបោះឆ្នោត ហើយគណបក្សប្រជាធិបតេយ្យអាចនឹង "បរាជ័យយ៉ាងធ្ងន់ធ្ងរ" នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

មន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថា ដំណើររបស់លោក បៃដិន ទៅកាន់មជ្ឈិមបូព៌ាមានគោលដៅការទូតទូលំទូលាយ ហើយនឹងប្រើប្រាស់ការធ្វើដំណើរដ៏ខ្លី និងតឹងតែងដើម្បីជួបមេដឹកនាំជាង ១០ នាក់ ដើម្បីបង្ហាញពី "ការវិលត្រឡប់ទៅរកភាពជាអ្នកដឹកនាំ" របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង