Yearendyearend1140x150

រដ្ឋាភិបាលកម្ពុជាបន្តជួយបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាចំនួន៦.៥សេនដុល្លារ/លីត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ តម្លៃលក់ប្រេងឥន្ទនៈលើទីផ្សារពិភពលោកនៅតែឡើងថ្លៃជាបន្តបន្ទាប់ ហើយបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កាន់តែធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីជួយសម្រួលក្នុងការបញ្ចុះតម្លៃលក់រាយប្រេងសាំងនៅកម្ពុជា ដោយបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតមកដល់បច្ចុប្បន្ន។ ចំនួននៃការបញ្ចុះនេះ គឺមានការកើនឡើងជាងមុនចំនួន២.៥សេនដុល្លារ/លីត្រ ខណៈកាលពីមុនបានសម្រេចបញ្ចុះលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួនតែ៤សេនដុល្លារ/លីត្រ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះគឺមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន ហើយរាជរដ្ឋាភិបាលបានបញ្ចុះចំនួន២.៥សេនដុល្លារបន្ថែមទៀតរហូតដល់ចំនួន៦.៥សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នឹងមានតម្លៃ៥.៨០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៦.១០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។

ឯកឧត្តមបញ្ជាក់ថា យើងមិនអាចរំពឹងទុកថាតម្លៃប្រេងសាំងនឹងធ្លាក់ចុះទេ ដរាបណាឥទ្ធិពលសង្រ្គាមរុស្ស៊ី-អ៊ុក្រែន និងកូវីដនៅតែបន្តមាន ហើយកត្តានេះបានធ្វើឱ្យក្រសួងពាណិជ្ជកម្មពិតមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតម្លៃប្រេងម៉ាស៊ូតបានឡើងថ្លៃលើសពី៦០០០៛/លីត្ររួចទៅហើយ។

ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធនឹងកត្តាទាំងនេះ ក្រសួងនឹងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់បន្តទៀត ហើយនឹងធ្វើការកែសម្រួលដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជាពិសេសក្រសួងនឹងឈរលើគោលការណ៍សំខាន់ៗចំនួន២ដូចជា៖ (១) បច្ចុប្បន្ននេះត្រូវធ្វើយ៉ាងណាឱ្យមានប្រេងគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ចៀសវាងការកើតមានបញ្ហាដូចប្រទេសជិតខាងមួយចំនួនដែលខ្វះខាតប្រងសាំង។ (២) ក្រសួងនឹងបន្តការសិក្សាចំពោះតម្លៃប្រេងសាំង ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដើរមួយជំហានរួចទៅហើយ ដោយបានឧបត្ថម្ភធនបន្ថែមក្នុងការបញ្ចុះតម្លៃប្រេងឥន្ធនៈពី៤សេនដុល្លារ/លីត្រ ដល់៦.៥សេនដុល្លារ/លីត្រ។

ឯកឧត្តមបញ្ជាក់ថា ការឧបត្ថម្ភធនបន្ថែមក្នុងការបញ្ចុះតម្លៃប្រេងសាំងនេះអាចដំណើរការទៅបាន ព្រោះមានការចូលរួមសហការពីវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ហើយថ្មីៗនេះរដ្ឋាភិបាលក៏បានកាត់បន្ថយអត្រាអាករពិសេសសម្រាប់ការនាំចូលប្រងសាំងធម្មតា និងប្រេងម៉ាសូត។

ជាមួយគ្នានេះ បើផ្អែកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីវិស័យឯកជន រួមផ្សំនឹងកិច្ចការដែលក្រសួង ស្ថាប័នបានធ្វើកន្លងមកនេះ បច្ចុប្បន្ននេះកម្ពុជានៅតែមានសុទិដ្ឋិនិយម និងសេក្ដីសង្ឃឹមយ៉ាងវិជ្ជមានថា កម្ពុជានឹងមិនមានបញ្ហាខ្វះខាតប្រងសាំងនោះទេ ព្រោះក្រសួងបានធ្វើការយ៉ាងយកចិត្តទកដាក់ក្នុងការស្តុកទុកប្រេងសម្រាប់ប្រើប្រាស់បានល្អ ការចូលរួមរបស់វិស័យឯកជនក្នុងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃប្រេងសាំង។ នេះជាការលើកឡើងរបស់ឯកឧត្តម។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា នាពេលអនាគត ប្រសិនបើមិនមានវិបត្តិធ្ងន់ធ្ងរ សង្គ្រាមរុស្ស៊ី-អ៊ិយក្រែនមិនបន្តអូសបន្លាយខ្លាំងក្លា ហើយមិនមានផលប៉ះពាល់ដល់ពិភពលោកខ្លាំងនោះ កម្ពុជាគឺអាចស្ថិតនៅក្នុងកម្រិតមួយដែលអាចទ្រាំទ្របានដូចបច្ចុប្បន្ននេះដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង