Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សហភាពអឺរ៉ុបបញ្ជាទិញវ៉ាក់សាំងការពារជំងឺអុតស្វាប្រហែល ១១ ម៉ឺនដូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សហភាពអឺរ៉ុបបញ្ជាទិញវ៉ាក់សាំងការពារជំងឺអុតស្វាប្រហែល ១១ ម៉ឺនដូស ប្រភពរូប៖ EURACTIV.com

អឺរ៉ុប៖ សហភាពអឺរ៉ុប បានចាប់ផ្តើមបញ្ជាទិញវ៉ាក់សាំងជំងឺអុតស្វានៅថ្ងៃទី ១៤ ជាមួយនឹងបរិមាណប្រហែល ១១០,០០០ ដូស ដើម្បីការពារការឆ្លងនឹងជំងឺនេះ។ ដោយការបញ្ជាទិញនេះផងដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក។

សហភាពអ៊ឺរ៉ុបបានចុះហត្ថលេខាលើកិច្ចសន្យាទិញវ៉ាក់សាំងការពារជំងឺអុតស្វាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដាណឺម៉ាក Bavaria Nordic។ វ៉ាក់សាំងដែលបានទិញនឹងត្រូវចែកចាយទៅតាមសមាមាត្រនៃចំនួនប្រជាជននៃប្រទេសជាសមាជិក ហើយជាបឋមវានឹងត្រូវចែកចាយទៅកាន់ប្រទេសដែលត្រូវការវ៉ាក់សាំងជាបន្ទាន់។

វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Nordic Bavaria ដើមឡើយជាវ៉ាក់សាំងការពារជំងឺអុតលើស្បែក។ តែគណៈកម្មាការអឺរ៉ុបបាននិយាយថា វ៉ាក់សាំងនេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺអុតស្វាដែរ ពីព្រោះវីរុសនៃជំងឺនេះ មានលក្ខណៈស្រដៀងនឹងវីរុសនៃជំងឺអុតលើស្បែក។

យោងតាមអង្គការសុខភាពពិភពលោក វ៉ាក់សាំងជំងឺអុតស្វាមានប្រសិទ្ធភាព ៨៥% ប្រឆាំងនឹងមេរោគ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន WHO មិនណែនាំឲ្យចាក់វ៉ាក់សាំងនេះច្រើនទេ ប៉ុន្តែណែនាំអោយប្រើវ៉ាក់សាំងជាគោលដៅសម្រាប់បុគ្គលិកពេទ្យ និងក្រុមដែលមានហានិភ័យខ្ពស់។

វ៉ាក់សាំង Bavarian Nordic ត្រូវបានអនុម័តនៅក្នុងសហរដ្ឋអាមេរិកថា ជាវ៉ាក់សាំងការពារនឹងជំងឺអុតស្វា។ គណៈកម្មការអឺរ៉ុបបាននិយាយថា អាជ្ញាធរឱសថអឺរ៉ុបក៏កំពុងពិភាក្សាជាមួយអ្នកផលិតវ៉ាក់សាំង ដើម្បីពន្លឿនការអនុម័តវ៉ាក់សាំងសម្រាប់ប្រើប្រាស់។

ប្រទេសចំនួន ១៩ ក្នុងសហភាពអឺរ៉ុប បានរាយការណ៍ករណីជំងឺអុតស្វា ដោយមានសរុបចំនួនប្រហែល ៩០០ ករណី។ Bavaria Nordic បាននិយាយថា ការចែកចាយវ៉ាក់សាំងដែលបញ្ជាដោយសហភាពអឺរ៉ុបនឹងចាប់ផ្តើមភ្លាមៗដោយរំពឹងថា នឹងបញ្ចប់ទាំងស្រុងក្នុងរយៈពេលប៉ុន្មានខែ។ ប្រទេសមិនមែនសហភាពអឺរ៉ុប ន័រវេស និងអ៊ីស្លង់ ក៏ជាអ្នកទទួលវ៉ាក់សាំងនេះដែរ។ បណ្តាប្រទេសសហភាពអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ និងអេស្បាញ ពីមុនបានបញ្ជាឱ្យចាក់វ៉ាក់សាំងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺអុតស្វា។

ជំងឺអុតស្វា គឺជាជំងឺ zoonotic ដែលអាចចម្លងពីសត្វទៅមនុស្ស ក៏ដូចជាពីមនុស្សទៅមនុស្ស។ រោគសញ្ញាជំងឺអុតស្វាជារឿយៗរួមមានគ្រុនក្តៅ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំ ឈឺខ្នង ខ្វះថាមពល កូនកណ្តុរហើម និងកន្ទួល ឬដំបៅស្បែក។ ក្នុងករណីភាគច្រើន រោគសញ្ញាជំងឺនេះអាចជាសះស្បើយដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៤ សប្តាហ៍ ប៉ុន្តែអ្នកជំងឺខ្លះអាចជួបប្រទះផលវិបាក ឬអាចស្លាប់។

បច្ចុប្បន្ននេះ កម្រិតហានិភ័យសុខភាពសាធារណៈជាសាកលសម្រាប់ជំងឺអុតស្វា ត្រូវបានអង្គការសុខភាពពិភពលោកវាយតម្លៃថាមានកម្រិតមធ្យម៕

Khcct banner

អត្ថបទទាក់ទង