Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ទូតអាម៉េរិកចាត់ទុកការចាប់ខ្លួនកញ្ញា សេង ធារី ជាសាលក្រមដ៏អយុត្តិធម៌

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូប៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានទុកការចាប់ខ្លួន កញ្ញា សេង ធារី ជាសាលក្រមដ៏អយុត្តិធម៌ ដោយស្ថានទូតបានសម្តែងនូវការខកចិត្តចំពោះចាប់ខ្លួនកញ្ញា បញ្ជូនទៅពន្ធនាគារភ្លាមៗ នៅព្រឹកថ្ងៃទី១៤មិថុនានេះ។

បើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានសរសេរថា៖«យើងមានការរំខានចិត្តជាខ្លាំង ចំពោះសាលក្រមដ៏អយុត្តិធម៌ នាថ្ងៃ នេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី និងអ្នកដទៃទៀត។ សេរីភាព ក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱន ចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារសំខាន់បំផុត នៃលទ្ធិប្រជាធិបតេយ្យ។»

ជាមួយគ្នានេះ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារដ៏ អយុត្តិធម៌។

សូមជម្រាបថា កញ្ញា សេង ធារី ដែលគេស្គាល់ថាជា អ្នកច្បាប់ និង អ្នកធ្វើការខាងការពារសិទ្ធិមនុស្ស នៅថ្ងៃទី ១៤ មិថុនានេះ ត្រូវបាន សមត្ថកិច្ចបានចាប់ខ្លួន ដើម្បីបញ្ជូនទៅពន្ធនាគារ។ការចាប់ខ្លួននេះ ធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ពោលគឺភ្លាមៗក្រោមពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ។

កញ្ញា សេង ធារី ឈ្មោះដើមថា សេង ច័ន្ទធារី និងបក្ខពួកមួយចំនួនទៀត ត្រូវបានតុលាការបានចេញសាលក្រមផ្តន្ទាទោសរយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាមួយមេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី រួមទាំងបក្ខពួក។

សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី តែងតែប្រឆាំងតវ៉ានូវសេចក្តីសម្រេចរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញ និង បានដើរចូលរួមតវ៉ារាល់ការសម្រេចរបស់តុលាការ តាមរយៈការតុបតែងខ្លួនប្លែកៗទាក់ទាញការចាប់អារម្មណ៍ពីអ្នកសារព័ត៌មានអន្តរជាតិ និង ក្រុមអង្គការសង្គមស៊ីវិលផ្សេងៗ៕

Khcct banner

អត្ថបទទាក់ទង