Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ថៃសរសើរឡាវក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រីកោណ​មាស (SEZ)

វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណដល់ប្រទេសឡាវ ដែលបានសហការជាមួយអាជ្ញាធរ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការឆបោក។

បាងកកប៉ុស្តិ៍រាយការណ៍ថា លោកឧត្តមសេនីយ៍ Kongcheep Tantravanich អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយកាលពីម្សិលមិញថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ឧត្តមសេនីយ៍ Chansamone Chanyalath មកកាន់វិមានរដ្ឋាភិបាលសម្រាប់កិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅថៃ-ឡាវ។

នាយករដ្ឋមន្ត្រីថៃបានកោតសរសើរចំពោះប្រតិបត្តិការសម្របសម្រួលដែលធ្វើឡើងដោយឡាវ និងថៃប្រឆាំងនឹងក្រុមឆបោកតាមមជ្ឈមណ្ឌលហៅទូរស័ព្ទដែលមានមូលដ្ឋាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស (SEZ) ក្បែរខេត្តបកែវ ភាគខាងជើងប្រទេសឡាវ។ ឧត្តមសេនីយ ប្រាយុទ្ធ ក៏បាននិយាយផងដែរថា កងទ័ពឡាវ នឹងត្រូវបានស្វាគមន៍ក្នុងការទទួលការហ្វឹកហ្វឺនយោធាពីប្រទេសថៃ ដែលជាផ្នែកនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន។ លោកបញ្ជាក់ថា កងទ័ពថៃមានឆន្ទៈក្នុងការគាំទ្រសមភាគីឡាវក្នុងការជំរុញសន្តិសុខភូមិព្រំដែន ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញសន្តិភាព។

ដោយឡែកលោកឧត្តមសេនីយឡាវ Chansamone មានប្រសាសន៍ថា ឡាវបានកោតសរសើរចំពោះជំនួយរបស់ប្រទេសថៃក្នុងការពង្រឹងសន្តិភាពនៅតាមព្រំដែនតាមរយៈការដោះស្រាយការជួញដូរគ្រឿងញៀន ការធ្វើចំណាកស្រុកខុសច្បាប់ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ការពិភាក្សានេះធ្វើឡើងបន្ទាប់ពីប្រទេសថៃបានស្នើសុំជំនួយពីប្រទេសឡាវកាលពីខែមីនា ដើម្បីដោះលែងពលរដ្ឋថៃដែលជាប់គាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស។

ទន្ទឹមនិងនេះអភិបាលខេត្តឈៀងរ៉ៃ លោក Phassakorn Boonyalak បានប្រាប់សារព័ត៌មានថៃថា លោកបានស្នើសុំជំនួយពីអភិបាលខេត្ត Bokeo ដែលជាកន្លែងជនជាតិថៃស្ថិតនៅ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនជាតិថៃទាំងនោះត្រូវបានរត់ពន្ធឆ្លងទន្លេមេគង្គទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស (SEZ) ក្នុងខេត្តបរកែវ។ ពួកគេបានប្រាប់អាជ្ញាធរថៃថា ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការ ១៥ ម៉ោងក្នុងមួយថ្ងៃសម្រាប់ប្រតិបត្តិការ skimming ខណៈពេលដែលការរស់នៅរបស់ពួកគេត្រូវបានរុំព័ទ្ធដោយន្រព័ន្ធអគ្គិសនីឆក់ដើម្បីការពារពួកគេពីការរត់គេចខ្លួន៕

Khcct banner

អត្ថបទទាក់ទង