Yearendyearend1140x150

រាជរដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ ជាយរាជធានីភ្នំពេញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ 

ភ្នំពេញ៖ រាជរដ្ឋាភិបាល ត្រៀមសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញជាប់នឹងស្ទឹងព្រែកត្នោតដើម្បីពង្រីកសមត្ថភាពផលិតនិងចែកចាយទឹកស្អាតបម្រើដល់ការផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្តត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះ ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត នៅសង្កាត់បឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាបណ្ដោះអាសន្ន ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់វត្តស្លែង និងសង្កាត់ភ្លើងឆេះរទេះ។

ឯកឧត្តមបានបន្តថា ការសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដា ឬខែកញ្ញា ឆ្នាំ២០២២នេះ ហើយគ្រោងដាក់ឱ្យដំណើរការនៅត្រីមាសទី១ឬត្រីមាសទី២ឆ្នាំ២០២៤ ខណៈដែលតាមផែនការតំបន់នេះត្រូវមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០៣០ឯណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង