Yearendyearend1140x150
Img 0571

ក្រិកនឹងប្រគល់«កប៉ាល់ដឹកប្រេងដែលរឹបអូសទៅឲ្យអ៊ីរ៉ង់វិញ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ក្រិកនឹងប្រគល់«កប៉ាល់ដឹកប្រេងដែលរឹបអូសទៅឲ្យអ៊ីរ៉ង់វិញ» ប្រភពរូប៖ Press TV

ក្រិក៖ ស្ថានទូតអ៊ីរ៉ង់ប្រចាំប្រទេសក្រិកបានបង្ហោះសារនៅថ្ងៃទី ៩ ថា កប៉ាល់ដឹកប្រេងអ៊ីរ៉ងនឹងត្រូវបញ្ជូនមកវិញទាំងស្រុង។ ហើយប្រទេសទាំងពីរ នឹងបន្តធ្វើការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ មុនពេលការអនុវត្តពេញលេញនៃសេចក្តីសម្រេចថ្មីត្រូវបានបញ្ជាក់។

រដ្ឋាភិបាលក្រិកបានឃាត់ខ្លួនកប៉ាល់ដឹកប្រេងឆៅអ៊ីរ៉ង់នៅក្នុងដែនទឹកក្រិកកាលពីថ្ងៃទី ១៥ ខែមេសា។ នាវាដឹកប្រេងដែលដំណើរការដោយក្រុមហ៊ុនរុស្ស៊ី បានហោះទង់ជាតិរុស្ស៊ីនៅពេលនោះ បន្ទាប់មកប្តូរទៅជាទង់ជាតិអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយក្រិកបានរាយការណ៍ថា កប៉ាល់ដឹកប្រេងដែលត្រូវបានគេជឿថា ដឹកប្រេងឆៅជាង ១០០,០០០ តោន ត្រូវបានចោទប្រកាន់ពីបទរំលោភលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

មន្ត្រីក្រិកធ្លាប់បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា តាមសំណើរបស់តុលាការអាមេរិក ក្រិកនឹងប្រគល់ប្រេងឆៅនៅលើកប៉ាល់ដឹកប្រេងទៅសហរដ្ឋអាមេរិក។ អ៊ីរ៉ង់ភ្លាមៗ បានតវ៉ាយ៉ាងខ្លាំងចំពោះក្រិក ដោយអង្គការកំពង់ផែ និងដែនសមុទ្ររបស់អ៊ីរ៉ង់បាននិយាយថា ការរឹបអូសទំនិញរបស់កប៉ាល់ដឹកប្រេង ធ្វើឡើង បន្ទាប់ពីកប៉ាល់របស់អ៊ីរ៉ង់ស្វែងរកជំនួយពីកំពង់ផែក្រិក ដោយសារអាកាសធាតុមិនល្អ និងបញ្ហាបច្ចេកទេស ប៉ុន្តែត្រូវបានឃាត់ខ្លួន និងព្យាយាមរឹបអូសយកប្រេងរបស់អ៊ីរ៉ង។

កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បានឃុំខ្លួននាវាដឹកប្រេងក្រិកពីរគ្រឿង ដែលដឹកប្រេងឆៅអ៊ីរ៉ាក់ និងកាតា នៅឈូងសមុទ្រកាលពីថ្ងៃទី ២៧ ឧសភាពីបទ "បំពាន" ។

អ្នករាយការណ៍ព័ត៌មានបានសួរថា តើការសម្រេចរបស់សាលាឧទ្ធរណ៍ក្រិកជាការ «ត្រួសត្រាយផ្លូវ» សម្រាប់ការដោះលែងកប៉ាល់ដឹកប្រេងរបស់ក្រិកទាំងពីរឬយ៉ាងណា។ អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Ioannis Ikonomu បាននិយាយនៅថ្ងៃទី៩ ថា ភាគីក្រិកជឿថារឿងទាំងពីរនេះមិនពាក់ព័ន្ធគ្នា ដោយបានសង្កត់ធ្ងន់លើឯករាជ្យភាពរបស់តុលាការក្រិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង