Yearendyearend1140x150

ប្រធានអង្គការណាតូលុបចោលការធ្វើដំណើរទៅអាល្លឺម៉ង់ក្រោយកើតជំងឺរើម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានអង្គការណាតូលុបចោលការធ្វើដំណើរទៅអាល្លឺម៉ង់ក្រោយកើតជំងឺរើម ប្រភពរូប៖ RT

អឺរ៉ុប៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ភ្លាមៗនោះបានលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ១០ នេះ ក្រោយធ្វើរោគវិនិច្ឆ័យថា មានជំងឺរើម។ នេះបើយោងតាមការិយាល័យរបស់លោក។

លោក Stoltenberg គ្រោងនឹងជួបពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz និងរដ្ឋមន្ត្រីការពារជាតិ Christine Lambrecht ដែលជាផ្នែកមួយនៃការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅថ្ងៃទី ២៩ ដល់ ៣០ ខែមិថុនា។

ប្រធានបទផ្សេងទៀតដែលបានគ្រោងទុកសម្រាប់ពិភាក្សា គឺប្រតិបត្តិការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន និងឥទ្ធិពលរបស់វាទៅលើសន្តិសុខអឺរ៉ុបនិងអាត្លង់ទិក ក៏ដូចជាការប៉ុនប៉ងចូលរួមជាមួយអង្គការណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត។

យ៉ាងណាមិញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានអង្គការណាតូបានជូនដំណឹងដល់អាជ្ញាធរក្នុងទីក្រុងប៊ែរឡាំងថា លោកនឹងមិនបានមកសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់នេះទេ។

ក្រោយមកមន្ត្រីអង្គការណាតូបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ថា Stoltenberg ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរើម ដែលជាផលវិបាកបន្ទាប់ពីការឆ្លង Covid-19 ថ្មីៗនេះរបស់គាត់។

ជំងឺរើម គឺជាការឆ្លងមេរោគដែលជាធម្មតាបណ្តាលឱ្យមានពងបែកនៅលើដងខ្លួន។ ជំងឺនេះមិនគំរាមកំហែងដល់អាយុជីវិតទេ ប៉ុន្តែកន្ទួលដែលវាបង្កឡើងនេះ អាចមានការឈឺខ្លាំង។

មន្ត្រីបាននិយាយថា លោក Stoltenberg នឹងត្រូវធ្វើការពីផ្ទះ ដោយសារតែស្ថានភាពរបស់គាត់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង