Yearendyearend1140x150

ក្រសួងកសិកម្ម៖ រដូវវស្សាឆ្នាំនេះទឹកភ្លៀងចាប់ផ្តើមធ្លាក់លឿន និងបរិមាណច្រើនជាងឆ្នាំមុនៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងកសិកម្មបានចេញសេចក្តីណែនាំថា ក្នុងរដូវវស្សាឆ្នាំ២០២២នេះ ទឹកភ្លៀងបានចាប់ផ្តើមធ្លាក់លឿន និងមានបរិមាណច្រើនជាងបណ្តាឆ្នាំមុនៗ ដែលប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ជាពិសេសនៅតំបន់ទំនាប កណ្តាលដែលបានព្រោះស្រូវដើមរដូវវស្សាមួយចំនួនត្រូវរងផលប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹក ភ្លៀងផងដែរ។

គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាអនុវត្តបាន ប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ៦៥០ ០០០ហិកតា ដែលប្រការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចនឹងឈានដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ ក្នុងនោះមានខេត្តចំនួន៣ ដែលអនុវត្តយឺតជាងគេ បើធៀបជាមួយឆ្នាំមុន។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង