Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ទូតឥណ្ឌាប្រចាំកម្ពុជា«អញ្ជើញកីឡាករខ្មែរ»ទទួលទានអាហារជុំគ្នាទុកជាការសុំទោស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា

ភ្នំពេញ៖ ទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញកីឡាករកម្ពុជាទទួលទានអាហារជុំគ្នាទុកជាការសុំទោសបន្ទាប់ពី សហព័ន្ធបាល់ទាត់ឥណ្ឌាពុំបានយកចិត្តទុកដាក់លើកីឡាករកម្ពុជាដែលទៅប្រកួតជាមួយឥណ្ឌាកាលពីវេលាយប់មិញ។នេះបើយោងតាមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាបានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍។

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងថា បញ្ហាដែលសហព័ន្ធបាល់ទាត់ឥណ្ឌាពុំបានយកចិត្តទុកដាក់លើកីឡាករកម្ពុជាដែលទៅប្រកួតជាមួយឥណ្ឌាកាលពីវេលាយប់មិញត្រូវបានដោះស្រាយរួចរាល់ជាស្រេច។ លោក សៅ សុខា បន្តថាសហព័ន្ធបាល់ទាត់ឥណ្ឌាក៏បានចេញលិខិតសុំទោសកម្ពុជាជាសាធារណះរួចហើយដែរ ចំពោះអកប្បកិរិយាមិនសមគួរលើកម្ពុជាដែលក្នុងនាម ឥណ្ឌាជាម្ចាស់ផ្ទះក្នុងការប្រកួត។

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជាបានតេមកលោកហើយធ្វើការសុំទោសកម្ពុជាផងដែរ ដែលឥណ្ឌាពុំបានទទួលកម្ពុជាឲ្យបានដិតដល់។ ក្នុងនោះដែលដើម្បីជាការសុំទោសទូតឥណ្ឌាប្រចាំកម្ពុជាក៏បានអញ្ចើញកីឡាករកម្ពុជាញាំអាហារជាមួយគ្នាដើម្បីជាការសុំទោស។

តែយ៉ាងណានាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកឥរិយាបថរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជាពេលនេះ គឺជាចេតនាមិនមែនជាកំហុសបច្ចេកទេសនោះទេ។ហើយចេតនានេះ គឺបង្កឡើងដោយក្រុមខ្មែរជ្រុលនិយមមួយចំនួនដែលតែងតែបង្ខូចឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ 

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា កាលពីម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា បានបើកការប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។ប៉ុន្តែមុនពេលប្រកួតការរៀបចំបដិសណ្ឋារកិច្ចគោរពទង់ជាតិកម្ពុជាមានភាពរអាក់រអួលនាំឱ្យពលរដ្ឋកម្ពុជា រួមទាំងថ្នាក់ដឹកនាំមួយចំនួនធំបានខឹងសម្បារហើយទាមទារឱ្យឥណ្ឌាសុំទោសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង