Yearendyearend1140x150
Img 0571

ការព្យាបាលជំងឺមហារីកពោះវៀនធំបែបថ្មីមានប្រសិទ្ធភាពខ្ពស់ ខណៈអ្នកជំងឺ១៨នាក់បានជាសះស្បើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នៅក្នុងការសិក្សាស្រាវជ្រាវលើការព្យាបាលជំងឺមហារីកពោះវៀនធំបែបថ្មីរបស់សហរដ្ឋអាមេរិកមួយបានរកឃើញថា អ្នកជំងឺទាំង ១៨ នាក់បានជាសះស្បើយឡើងវិញ បន្ទាប់ពីបានទទួលការព្យាបាលដោយប្រើថ្នាំការពារភាពស៊ាំនៅក្នុងការពិសោធន៍។

អ្នកជំនាញគូសបញ្ជាក់ថា ការជាសះស្បើយ ១០០% នៃការព្យាបាលជំងឺមហារីកគឺមិនធ្លាប់មាននៅក្នុងវិស័យវេជ្ជសាស្ត្រទេ ហើយសមទ្ធិផលនេះគឺជាការលើកទឹកចិត្ត ប៉ុន្តែបានការសង្កត់ធ្ងន់ថា ការសិក្សានេះមនុស្សដែលពាក់ព័ន្ធមានចំនួនតិច និងត្រូវធ្វើការសិក្សាទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីមើលថាតើវាពិតជាមានប្រសិទ្ធភាពឬអត់។

ដោយឡែកការស្រាវជ្រាវត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល Memorial Sloan Kettering Cancer ក្នុងទីក្រុងញូវយ៉ក និងឧបត្ថម្ភដោយរោងចក្រឱសថ GlaxoSmithKline ។ អ្នកជំងឺ ១៨ នាក់ បានលេបថ្នាំ monoclonal antibody Jemperli (ឈ្មោះវិទ្យាសាស្ត្រ dostarlimab) រៀងរាល់ ៣ សប្តាហ៍ម្តង ក្នុងរយៈពេល ៦ ខែ ដោយចំណាយប្រហែល ១១,០០០ ដុល្លារក្នុងមួយដូស។

ជាមួយគ្នានេះដែរគោលការណ៍នៃឱសថនេះគឺដើម្បីបញ្ចោញកោសិកាមហារីកក្នុងរាងកាយ អនុញ្ញាតឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយបំបែកកោសិកាមហារី ហើយបន្ទាប់មកបំផ្លាញពួកវា ប៉ុន្តែស័ក្ដិសមសម្រាប់តែអ្នកជំងឺដែលដុំសាច់មហារីកមានការប្រែប្រួលហ្សែនជាក់លាក់នៅក្នុងខ្លួន។ ប៉ុន្តែមួយឆ្នាំក្រោយមក ការសិក្សាបានបង្ហាញថាអ្នកទាំង១៨នាក់មិនមានការធ្វើទុក្ខពីជំងឺមហារីក មាន័យជាបានសះស្បើយ ។

គួរបញ្ជាក់ថាមហារីកពោះវៀនធំគឺជាកត្តាទី ២ នៃការស្លាប់ដោយសារជំងឺមហារីកនៅសហរដ្ឋអាមេរិក ដោយបានឆក់យកជីវិតមនុស្ស ៥០,០០០ នាក់ក្នុងមួយឆ្នាំ ហើយមនុស្សប្រហែល ១៦,០០០ នាក់បានស្លាប់ដោយសារជំងឺមហារីកពោះវៀនធំជារៀងរាល់ឆ្នាំនៅចក្រភពអង់គ្លេស។ បច្ចុប្បន្នមិនមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺនេះទេ ហើយអ្នកជំងឺពឹងផ្អែកលើការវះកាត់ដើម្បីយកដុំសាច់ចេញ រួមជាមួយនឹងការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមីតែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង