Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សមាគមមិត្តយើងត្រូវបានអនុញ្ញាតឱ្យបញ្ជូនសមាជិក២៧រូបចុះអង្កេតការណ៍តាមមណ្ឌលបោះឆ្នោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមមិត្តយើង បានទទួលការអនុញ្ញតិចូលរួមសង្កេតការណ៍ ពីគណៈកម្មាធិការជាតិរៀបចំការបបោះឆ្នោត (គ.ជ.ប) ជាផ្លូវការ ដើម្បីចូលរួមសង្កេតការណ៍លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សមាគម បានបញ្ជូនសមាជិក សមាជិកា ២៧រូប ដើម្បីចុះសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតក្នុងរាជធានីខេត្តចំនួន០៦។ នេះបើតាមសេចក្តីថ្លែងការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់សមាគមមិត្តយើង។

បើតាមសេចក្តីថ្លែងការណ៍ រាជធានីខេត្តទាំង០៦ដែលសមាគមត្រូវបញ្ជូនសមាជិក សមាជិកា ដើម្បីចុះសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោត រួមមាន៖ រាជធានីភ្នំពេញ, ខេត្តខេត្តតាកែវ, ខេត្តសៀមរាប, ខេត្តស្វាយរៀង, ខេត្តកំពង់ស្ពឺ, ខេត្តកំពត ដែលគ្របដណ្តប់ ១១មណ្ឌលបោះឆ្នោត ស្មើនឹង៤៦ការិយាល័យបោះឆ្នោត។

តាមរយៈការបូកសរុបរបាយការណ៍ និងការវាយតម្លៃរបស់សមាជិក សមាជិកា ជាអ្នកសង្កេតការណ៍ផ្ទាល់តាមមណ្ឌល និងការិយាល័យបោះឆ្នោត សមាគមមិត្តយើង អាចធ្វើការសន្និដ្ឋានបានថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណិត្តទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ គឺបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាពស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានសណ្ដាប់ធ្នាប់ល្អ ដោយរក្សាគម្លាតសង្គមតាមវិធានការណ៍របស់សុខាភិបាលបានយ៉ាងត្រឹមត្រូវជាមូលដ្ឋាន។

សមាគមមិត្ដយើង ជឿជាក់យ៉ាងមុតមាំថា ការចូលរួមរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតនេះ (៨០% បានចេញទៅបោះឆ្នោត ដែលជាតួលេខខ្ពស់មួយ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួនលើសកលលោក ពិតជាបានឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដមែន។

សមាគមមិត្តយើង ក៏បានសម្ដែងការសាទរ និងសូមអរគុណដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានខិតខំរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណិត្តទី៥នេះ ដោយជោគជ័យ និងក្នុងបរិយាកាសស្ងប់ស្ងាត់មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានការគំរាមកំហែង និងប្រកបដោយភាពត្រឹមត្រូវនិងតម្លាភាព ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕


Khcct banner

អត្ថបទទាក់ទង