Yearendyearend1140x150

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អ៊ុយក្រែនត្រូវសម្អាតមីននៅកំពង់ផែដោយខ្លួនឯង ប្រសិនបើចង់បន្តការនាំចេញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អ៊ុយក្រែនត្រូវសម្អាតមីននៅកំពង់ផែដោយខ្លួនឯង ប្រសិនបើចង់បន្តការនាំចេញ ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងប្រទេសតួកគីកាលពីថ្ងៃទី ៨ ថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសតួកគី និងធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃកប៉ាល់អ៊ុយក្រែនទៅកាន់សមុទ្រ តែអ៊ុយក្រែនចាំបាច់ត្រូវបោសសម្អាតមីននៅកំពង់ផែដោយខ្លួនឯង ដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិ។

នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសតួកគីកាលពីថ្ងៃទី៧ លោក Lavrov បានជួបជាមួយរដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu នៅទីក្រុងអង់ការ៉ា រដ្ឋធានីតួកគីកា លពីថ្ងៃទី ៨។ ប្រធានបទដែលបានពិភាក្សាដោយអ្នកទាំងពីររួមមានដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហានាំចេញស្បៀងអាហាររបស់អ៊ុយក្រែន និងការរំពឹងទុកនៃការបន្តកិច្ចសន្ទនារុស្ស៊ី-អ៊ុយក្រែន។

នៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចប្រជុំនោះ លោក Lavrov បាននិយាយថា «រុស្ស៊ីបានធ្វើការប្តេជ្ញាចិត្តជាចាំបាច់រួចហើយចំពោះការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ យើងបញ្ជាក់ជារៀងរាល់ថ្ងៃថា យើងត្រៀមខ្លួនជាស្រេចដើម្បីធានាថា កប៉ាល់ចាកចេញពីកំពង់ផែអ៊ុយក្រែន ហើយឆ្ពោះទៅកាន់ច្រកសមុទ្រ Bosphorus ហើយនឹងសហការជាមួយភាគីតួកគីលើបញ្ហានេះ»។

លោកបន្តថា «ដើម្បីដោះស្រាយបញ្ហាគ្រាប់ធញ្ញជាតិ រឿងតែមួយគត់ដែលត្រូវធ្វើ គឺភាគីអ៊ុយក្រែនត្រូវធ្វើគឺបោសសម្អាតមីន ឬគូសច្រករបៀងសុវត្ថិភាពដោយខ្លួនឯង»។

រុស្ស៊ី និងអ៊ុយក្រែន គឺជាប្រទេសនាំចេញកសិផលធំ ដោយប្រទេសទាំងពីររួមគ្នានាំចេញស្រូវសាលី ៣០%, ២០% នៃពោត និង ៧៦% នៃប្រេងផ្កាឈូករ័ត្ននៅលើពិភពលោក។ ការកើនឡើងនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យមានការព្រួយបារម្ភអំពីកង្វះការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងទីផ្សារពិភពលោក។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃទី៦ ថា គ្រាប់ធញ្ញជាតិប្រហែល ២០លាន ទៅ ២៥លានតោន មិនអាចដឹកជញ្ជូនចេញពីអ៊ុយក្រែនបានទេ ហើយនៅរដូវស្លឹកឈើជ្រុះនេះ តួលេខនេះអាចឡើងដល់ ៧០លាន ទៅ ៧៥លានតោន។

អ៊ុយក្រែនបានចោទរុស្ស៊ីថាបានបិទកំពង់ផែអ៊ុយក្រែន និងរារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ រុស្ស៊ីបដិសេធមិនជ្រៀតជ្រែកជាមួយការនាំចេញរបស់អ៊ុយក្រែន ដោយចោទប្រកាន់អ៊ុយក្រែនវិញថាបានដាក់គ្រាប់មីនជាច្រើននៅក្នុងសមុទ្រខ្មៅ ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនាវាចរណ៍។

តួកគី អ៊ុយក្រែន និងរុស្ស៊ី គឺជាប្រទេសនៅឆ្នេរសមុទ្រខ្មៅ ក្រោយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែតានតឹង ភាគីតួកគីបានដើរតួនាទីជាអ្នកសម្រុះសម្រួល។ ទាក់ទិននឹងទស្សនវិស័យនៃកិច្ចសន្ទនារុស្ស៊ី-អ៊ុយក្រែន លោក Cavusoglu បាននិយាយថា តួកគីមានសុទិដ្ឋិនិយមច្រើនជាងមុន ក្នុងការបញ្ចុះបញ្ចូលរុស្ស៊ី និងអ៊ុយក្រែនឱ្យត្រឡប់ទៅតុចរចា ដើម្បីបញ្ចប់ជម្លោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង