Yearendyearend1140x150

Smart Hero II ទូរស័ព្ទដៃស្មាតហ្វូនម៉ូដែលថ្មីដែលនាំមុខគេជាមួយតម្លៃសមរម្យរបស់ ស្មាត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ជាការពិត Smart ពិតជាបន្តអភិវឌ្ឍន៍ខ្លួន និងធ្វើឲ្យបច្ចេកវិទ្យាកាន់តែរីកចម្រើនពិតប្រាកដមែន។ ជាក់ស្តែងនៅថ្ងៃទី ៧ ខែមិថុនា ក្រុមហ៊ុន ស្មាត បានប្រកាសដាក់លក់នូវទូរស័ព្ទម៉ូដែលថ្មីគឺ Smart Hero II ទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុនស្មាតដែលជាប្រភេទស្មាតហ្វូន 4G នៅក្នុងកម្មវិធី Smart Consumers Event។ ម៉ូដែលថ្មីស្រឡាងនេះទើបតែដាក់លក់ថ្មីៗនេះជាមួយតម្លៃដ៏សមរម្យនៅឯគ្រប់បណ្តា Smart Shop ទាំងអស់នៅប្រទេសកម្ពុជា។ នេះជាឆន្ទៈដ៏មុះមុតរបស់ក្រុមហ៊ុនស្មាតដែលខិតខិរកអ្វីថ្មីៗជាពិសេសគឺការពង្រីកបណ្ដាញ4Gជូនដល់ប្រជាជនកម្ពុជា ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់បណ្ដាញ4Gល្បឿនលឿន នេះបានជាមួយទូរស័ព្ទដែលមានតម្លៃសមរម្យបំផុត សាកសមជាមួយមនុស្សគ្រប់រូប។

តម្លៃដ៏ពិសេសនេះគឺអាចឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មីជាមួយទូរស័ព្ទដៃស្មាតហ្វូននេះជាមួយតម្លៃត្រឹមតែ $139 តែប៉ុណ្ណោះ។ Smart Hero II ជាទូរស័ព្ទមួយគ្រឿងដែលមានអេក្រង់ទំហំធំរហូតដល់ 6.53 អ៊ីញ អមជាមួយដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 11 ដែលមានទំហំ RAM 4GB ទំហំផ្ទុកខាងក្នុងចំនួន 64GB MicroSD រហូតដល់ 128GB ទៀតផង។

ទូរស័ព្ទមួយនេះមានកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខសែលហ្វីទំហំ 5MP ថតរូបស្អាតៗ។ ម៉ូដែល Smart Hero II មានរូបរាងស្រស់ស្អាតទាក់ទាញជាមួយទំហំកំលាំងថ្មដ៏ធំរហូតដល់ 5,000mAh ជាមួយការប្រើប្រាស់លឿននៃ 4G របស់ Smart ល្បឿនលឿនរហ័ស។ ទិញឥឡូវនេះនៅ Smart Shop ណាមួយ នោះអ្នកនឹងទទួលបានកាដូជាច្រើន រួមមាន ស្គ្រីនការពារ ស្រោមទូរស័ព្ទ ឆ្នាំងសាក កាស លេខ Smart ថ្មីពិសេសដែលមានតម្លៃ 54 ដុល្លារ និង ទិន្នន័យអ៊ីនធឺណេតចំនួន 24GB សម្រាប់រីករាយជាមួយការប្រើប្រាស់អ៊ីនធឺណេត ។

ជាមួយទូរស័ព្ទម៉ូដែល Smart Hero II មានតម្លៃត្រឹមតែ $ 139 តែប៉ុណ្ណោះតែបើនិយាយពីមុខងារ និងដំណើរការវិញគឺអេមហួសតែម្តង។ លោកអ្នកស្វែងរកទិញទូរស័ព្ទ Smart hero II បាននៅតាមបណ្តាសាខាស្មាតសបទាំង 40 ទីតាំងនៅក្នុងប្រទេសកម្ពុជា។ ទិញនៅស្មាតសបដើម្បីទទួលបាននូវផលិតផលពិតជាមួយការធានាទាំងគុណភាពពីរោងចក្រពិតប្រាកដ។ លោកអ្នកក៏អាចមកសាកល្បងឆែកមើលទូរស័ព្ទដែម៉ូដែល Smart Hero II និងដឹងអំពីព័ត៌មានបន្ថែមនៅស្មាតសបគ្រប់ទីតាំងបានផងដែរ។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: Smart
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង