Yearendyearend1140x150

ប៉ូលីសប្រេស៊ីល«បើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម»លើអ្នកកាសែតអង់គ្លេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រីអូដឺហ្សាណេរ៉ូ៖ ប៉ូលិសប្រេស៊ីលបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងបានសម្ភាសន៍សាក្សីយ៉ាងហោចណាស់បួននាក់ ដែលជឿថាស្ថិតក្នុងចំណោមអ្នកចុងក្រោយដែលបានឃើញអ្នកកាសែតអង់គ្លេស និងអ្នកជំនាញជនជាតិដើមភាគតិច ដែលបានបាត់ខ្លួននៅក្នុងភូមិដាច់ស្រយាលមួយកាលពីប៉ុន្មានថ្ងៃមុន។

លោក Guilherme Torres ប្រធាននាយកដ្ឋានផ្ទៃក្នុងនៃប៉ូលីសស៊ីវិលរដ្ឋ Amazonas បានប្រាប់ Reuters នៅក្នុងបទសម្ភាសន៍មួយថា ប៉ូលីសបានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្ម និងសម្ភាសន៍សាក្សីចំនួន ៤ នាក់ ខណៈពេលដែលកំពុងស្វែងរកទីតាំងអ្នកកាសែត ឯករាជ្យ Dom Phillips និងដៃគូរបស់គាត់ Bruno Pereira ដែលជា អតីតមន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារសហព័ន្ធជនជាតិដើមភាគតិច Funai ។Torres បាននិយាយថា ថ្មីៗនេះជនរងគ្រោះ Pereira បានទទួលសំបុត្រគំរាមកំហែងពីអ្នកនេសាទក្នុងស្រុកម្នាក់ ដែលប៉ូលីសកំពុងព្យាយាមស្វែងរកទីតាំង។ លោកបន្តថាហការីរបស់គាត់បានសម្ភាសអ្នកនេសាទពីរនាក់ក្នុងនាមជាសាក្សីកាលពីថ្ងៃចន្ទ។

ដោយឡែកកងទ័ពជើងទឹក និងកងទ័ពរបស់ប្រទេសប្រេស៊ីលទាំងពីរបានបញ្ជូនក្រុមស្វែងរកតាមទូក និងឧទ្ធម្ភាគចក្រទៅកាន់តំបន់នោះ ដោយមានការគាំទ្រពីប៉ូលីសសហព័ន្ធ និងរដ្ឋ។ Pereira និង Phillips ដែលជាអ្នកសរសេរព័ត៌មានសម្រាប់កាសែត The Guardian និងWashington Post បានបាត់ខ្លួនកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលធ្វើដំណើររាយការណ៍នៅជ្រលង Javari ។

លោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអង្គារថា បុរសទាំងពីរ "បានធ្វើដំណើរទៅកាន់កន្លែងហាមឃាត់" ។ លោកបានបន្តថា៖ «វាអាចជាឧបទ្ទវហេតុមួយ ហើយអាចថាពួកគេត្រូវបានគេប្រហារជីវិត ហើយអ្វីៗអាចកើតឡើងបាន»។ លោកបន្តថា «ខ្ញុំសង្ឃឹម ហើយយើងអធិស្ឋានទៅព្រះ ដើម្បីឲ្យគេរកឃើញពួកគេឆាប់ៗតាមដែលអាចធ្វើទៅបាន»។ មេដឹកនាំជនជាតិដើមភាគតិច Sonia Guajajara ដែលដាក់ឈ្មោះដោយទស្សនាវដ្តី TIME ថាជាមនុស្សមានឥទ្ធិពលបំផុត ១០០ របស់ពិភពលោក បាននិយាយនៅទីក្រុងញូវយ៉កថា អំពើហិង្សាលើកុលសម្ព័ន្ធ Amazon គឺមិនអាចគ្រប់គ្រងបាន ហើយពួគគេទាំងពីរអាចប្រឈមនិងការសម្លាប់ពីក្រុមសម្ព័ន្ធណាមួយក៏ថាបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង