Yearendyearend1140x150

ការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីធ្វើឲ្យប្រទេសចិនដកប្រជាជន៣លាននាក់ចេញពីភាពក្រីក្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការបង្កាត់ពូជដង្កូវនាងនៃតំបន់ក្វាងស៊ីប្រទេសចិន

ចិន៖ យោងតាមទិន្នន័យចុងក្រោយពីរដ្ឋបាលព្រៃឈើនិងវាលស្មៅរបស់រដ្ឋបានឱ្យដឹងថា ប្រទេសចិនបានដកប្រជាជនជាង ៣ លាននាក់ចេញពីភាពក្រីក្រ និងជួយពួកគេក្នុងការបង្កើនប្រាក់ចំណូលតាមរយៈការគ្រប់គ្រងអេកូឡូស៊ី សម្រេចបាននូវភារកិច្ចនិងគោលដៅសំខាន់ៗសម្រាប់ការកាត់បន្ថយភាពក្រីក្រ។

នៅក្នុងភូមិមួយនៃស្រុកមួយនៃតំបន់ភាគខាងត្បួងនៃតំបន់ក្វាងស៊ីប្រទេសចិន ការបង្កាត់ពូជដង្កូវនាងបានបង្កើតការងារដល់ប្រជាជននិងបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៃឧស្សាហកម្មតាមរយៈការអភិវឌ្ឍបរិស្ថានធម្មជាតិ។

ស្រុកនេះគឺជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្រចំនួន ៥២ ដែលនៅសល់នៅក្នុងប្រទេសចិន ដោយមានផ្ទៃដីជាង ៦៥ ភាគរយនៃផ្ទៃដី ហើយគ្របដណ្តប់ដោយព្រៃ តំបន់នេះបាននិងកំពុងអភិវឌ្ឍឧស្សាហកម្មព្រៃឈើនិងស្មៅដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជនក្រីក្រ។

ស្រុកនេះបានជ្រើសរើសប្រជាជនក្រីក្រក្នុងស្រុកចំនួន ២,១៤៩ នាក់ឱ្យធ្វើការជាអនុរក្សព្រៃឈើអេកូឡូស៊ី ហើយបានលើកស្ទួយគ្រួសារក្រីក្រទាំងនេះចេញពីភាពក្រីក្រតាមរយៈការអភិវឌ្ឍទម្រង់ឧស្សាហកម្មថ្មីដូចជាវិស័យទេសចរណ៍និងទេសចរណ៍ព្រៃឈើ បានធ្វើឲ្យអត្រានៃភាពក្រីក្រក្នុងស្រុកបានធ្លាក់ចុះពី ២៣.៥៧ ភាគរយក្នុងឆ្នាំ ២០១៥ មកត្រឹម ២,០២ ភាគរយនៅចុងឆ្នាំ ២០១៩ ។

តាមរយៈការអភិវឌ្ឍន៍ឧស្សាហកម្មនិងវិធានការណ៍ផ្សេងៗ ដើម្បីធានាថាប្រជាជនក្រីក្រចំនួន ៧.៨២៩ នាក់ក្នុងចំនួន ២.២១៩ គ្រួសារនៅក្នុងភូមិក្រីក្រចំនួន ១០ ទៀត ត្រូវបានដកចេញពីភាពក្រីក្រ ដូច្នេះស្រុកទាំងមូលនឹងត្រូវដកចេញពីភាពក្រីក្រតាមការគ្រោងទុក។

គួរបញ្ជាក់ផងដែរថា អ្នកអនុរក្សព្រៃអេកូឡូស៊ីចំនួន ១ លាននាក់ ដោយសហការជាមួយក្រសួងហិរញ្ញវត្ថុនិងការិយាល័យដឹកនាំក្រុមប្រឹក្សារដ្ឋ បានសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រនិងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្រីក្រជាង ៣ លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង