Yearendyearend1140x150
Img 0571

អង់គ្លេសបង្កើតច្បាប់ថ្មីមួយដើម្បីបង្កើន«ការការពារជំងឺអុតស្វា»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អង់គ្លេសបង្កើតច្បាប់ថ្មីមួយដើម្បីបង្កើន«ការការពារជំងឺអុតស្វា» ប្រភពរូប៖ RT

អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានប្រកាសកាលពីថ្ងៃអង្គារថា កម្រិតនៃការគំរាមកំហែងនៃជំងឺអុតស្វា ត្រូវបានកើនឡើងនៅក្នុងចក្រភពអង់គ្លេស ហើយវាត្រូវបានកំណត់ក្នុងបញ្ជីជា «ជំងឺដែលអាចជូនដំណឹងបាន» នៅក្នុងច្បាប់ដែលចាប់ផ្តើមពីថ្ងៃទី ៨ ខែមិថុនា ដែលមានន័យថា វេជ្ជបណ្ឌិតនៅក្នុងប្រទេសអង់គ្លេសនឹងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន នៅពេលពួកគេរកឃើញអ្នកជំងឺដែលសង្ស័យថាមានជំងឺអុតស្វា។

សេចក្តីប្រកាសនេះ កើតឡើងនៅពេលដែលចក្រភពអង់គ្លេសបានឆ្លងករណីជំងឺអុតស្វាចំនួន ៣០០ ករណី។ កាលពីថ្ងៃចន្ទមានករណីថ្មីចំនួន ៧៧ ត្រូវបានរកឃើញនៅទូទាំងចក្រភពអង់គ្លេស។

លោក Wendi Shepherd នាយកគ្រប់គ្រងជំងឺអុតស្វានៅ UKHSA លោក Wendi Shepherd បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ច្បាប់ថ្មីនេះនឹងគាំទ្រដល់យើង និងដៃគូសុខភាពរបស់យើងក្នុងការកំណត់អត្តសញ្ញាណ ព្យាបាល និងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់រហ័ស»។

លោកបន្តថា «វាក៏ជួយយើងក្នុងការប្រមូល និងវិភាគទិន្នន័យយ៉ាងឆាប់រហ័ស ដែលអាចឱ្យយើងរកឃើញការផ្ទុះឡើងនៃជំងឺដែលអាចកើតមាន និងតាមដានទំនាក់ទំនងជិតស្និទ្ធបានយ៉ាងឆាប់រហ័ស»។

ជាងនេះទៅទៀត ការធ្វើតេស្ត និងការព្យាបាល ដែលទាក់ទងនឹងជំងឺអុតស្វា នឹងមិនគិតថ្លៃសម្រាប់មនុស្សគ្រប់រូប ក្រោមការណែនាំថ្មីនេះ។ វិធានការនេះត្រូវបានគេរំពឹងថា នឹងលើកទឹកចិត្តដល់អ្នកដែលមានរោគសញ្ញានៃមេរោគនេះ ចេញមកព្យាបាល រួមទាំងជនបរទេសដែលនឹងត្រូវចំណាយលើការព្យាបាល។

នៅទូទាំងពិភពលោក ចំនួនករណីជំងឺអុតស្វា បានកើនឡើងលើសពី ១,០០០ រួចហើយ ដោយជំងឺនេះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៩ ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង