Yearendyearend1140x150

កម្ពុជាច្រានចោលការចោទប្រកាន់ថាកម្ពុជាផ្តល់«មូលដ្ឋានកងទ័ពជើងទឹករាម»ទៅឱ្យចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា នាព្រឹកថ្ងៃទី ៨មិថុនានេះ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាម៉េរិកថាកម្ពុជាបានអនុញ្ញាតិឲ្យចិនកសាងកងទ័ពជើងទឹកនៅសមុទ្ររាម។ការប្រកាសការច្រានចោលនេះធ្វើឡើងបន្ទាប់ពីកាសែតអាម៉េរិកវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សព្វផ្សាយថាកម្ពុជាអនុញ្ញាតិឲ្យចិនសំងំលាក់ខ្លួនកសាងទ័ពជើងទឹកក្នុងសមុទ្ររាម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រផ្សេងៗ។

បន្ថែមពីនេះឯកឧត្តមប្រាក់សុខុនបានលើក ឡើងអំពីកាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឲ្យអនុព័ន្ធយោធាបរទេសនៅ ភ្នំពេញ ទៅទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុន មកដោយប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។

គួរបញ្ជាក់ថា វ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា ការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា ដែលជាមូលដ្ឋានទ័ពជើងទឹកទីពីររបស់ខ្លួននៅក្រៅប្រទេស និង ទីមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់ គឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការកសាងបណ្តាញមូលដ្ឋានយោធាជុំវិញពិភពលោក ដើម្បីគាំទ្រដល់សេចក្តីប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាកំពូលមហាអំណាចក្នុងពិភពលោកនាពេលអនាគត។

សារព៏ត៌មាននេះ បានសុំទៅសម្ភាសន៍ស្ថានទូតកម្ពុជាប្រចាំនៅអាម៉េរិក ហើយបានពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា គោរពតាមរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសមានលើទឹកដីកម្ពុជានោះទេ។ស្ថានទូតកម្ពុចាបានបដិសេធចំពោះការចុះផ្សាយនេះជាថ្មី។បន្តមកទៀត សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ បន្តទៅសុំការបំភ្លឺពីស្ថានទូតចិន តែទូតចិនមិនឆ្លើយវាជារឿងចោទដដែលៗ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង