Yearendyearend1140x150

អ្នកភូមិជាច្រើនត្រូវបានជម្លៀសចេញបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅជាំងស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកភូមិជាច្រើនត្រូវបានជម្លៀសចេញបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅជាំងស៊ី ប្រភពរូប៖ ស៊ីស៊ីធិវី

ចិន៖ អ្នកភូមិជាច្រើននៅទីក្រុង Ganzhou ក្នុងខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់កាលពីថ្ងៃចន្ទ។

ភ្លៀងធ្លាក់បានវាយលុកស្រុក Ganxian នៃទីក្រុង ចាប់ពីម៉ោង ០៣៖០០ ដល់ម៉ោង ០៩៖០០ ជាមួយនឹងទឹកភ្លៀងឡើងដល់ ២៦៥ មីលីម៉ែត្រ ធ្វើឱ្យលិចលង់ដំណាំ និងផ្លូវថ្នល់ជាច្រើន។

អាជ្ញាធរមូលដ្ឋានបានចេញការប្រកាសអាសន្នខ្ពស់បំផុត សម្រាប់ព្យុះភ្លៀងនៅព្រឹកថ្ងៃចន្ទ។ ហើយថ្នាក់រៀនសម្រាប់កុមារជាង ១០,០០០ នាក់ត្រូវបានផ្អាក។

ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ទៅកាន់ទីប្រជុំជនមួយក្នុងចំនោមទីប្រជុំជនដែលរងគ្រោះខ្លាំងជាងគេគឺ Hanfang នៅម៉ោងប្រហែល ០៦៖០០ ហើយបានធ្វើការជួយសង្គ្រោះជាមួយនឹងទូកកៅស៊ូចំនួន ៣ និងទូកលឿនចំនួនពីរ។

ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកផ្ទះយ៉ាងហ្មត់ចត់នៅក្នុងទីក្រុង ហើយបានជួយសង្គ្រោះអ្នកស្រុកដែលជាប់គាំងជាង 20 នាក់នៅម៉ោង ១៩៖០០ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង