Yearendyearend1140x150

ទិវាកុមារអន្តរជាតិ៖ សម្តេចហ៊ុន សែន អំពាវនាវឱ្យការពារកុមារពីការឆ្លងនៃជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៩នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា។ ក្នុងខួបនៃទិវានេះ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារលិខិតអបអរសាទរខួបលើកទី៧១ទិវាកុមារអន្តរជាតិ១មិថុនា និងប្រកាសថារាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងការពារថែទាំសុខមាភាពកុមារពីការឆ្លងនៃជំងឺកូវីដ១៩។

នៅក្នុងសារលិខិតនោះ សម្តេចហ៊ុន សែន បានសម្តែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះគឺបង្ហាញអំពីឆន្ទៈមុះមុត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារ និងសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាលើកស្ទួយវិស័យសុខមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ជាពិសេសការពារកុមារពីការឆ្លងនៃជំងឺកូវីដ១៩។

បើតាមសម្តេច ក្នុងស្មារតីនេះ ដើម្បីរួមចំណែកគាំទ្រខួបលើកទី៧១នៃកុមារអន្តរជាតិឆ្នាំ២០២០នេះ និងស្របពេលដែលមានការរាតត្បាតនៃជំងឺកូវីដ១៩ សម្ដេចបានធ្វើការអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យមានការឆ្លងដល់កុមារគ្រប់រូបនៅគ្រប់ទីកន្លែងទាំងអស់។

សម្តេចបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែងរកលទ្ធភាពក្នុងការធ្វើយ៉ាងណាកុំឲ្យកុមារគ្រប់រូបនៅគ្រប់កន្លែងទាំងអស់ ទទួលបានសេវាអប់រំអនាម័យទឹកស្អាតណាស់ស្មើៗគ្នា នៅក្នុងកំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩នេះ។

បន្ថែមពីលើនេះ សម្តេចលើកឡើងថា រាល់វិធានការដែលបានដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការគាំទ្រសុខភាពផ្លូវចិត្តនិងកាយរបស់កុមារដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ ដើម្បីបង្ការនូវការឆ្លងជំងឺ និងត្រូវគិតទៅដល់ឧត្តមប្រយោជន៍របស់កុមារគ្រប់រូប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង