Cc time
Cct850x100 1
Itt 0  web banner

ចិនចាត់ទុក«ទណ្ឌកម្ម»លោកខាងលិចលើរុស្សីជាការដុតរោលសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian

ចិន៖អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី ៦ មិថុនា បានថ្លែងចាត់ទុកការដាក់ទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចទៅលើប្រទេសរុស្សី គឺជាការដុតរោលសង្គ្រាមបន្ថែម ហើយមិនមែនជាដំណោះស្រាយនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូមិនមែនជាមធ្យោបាយមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែននោះទេ ហើយចិនគាំទ្រសហភាពអឺរ៉ុបក្នុងការលើកកម្ពស់ក្របខ័ណ្ឌសន្តិសុខអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិទ្ធភាព និង និរន្តរភាពសម្រាប់ផលប្រយោជន៍ និងសន្តិសុខយូរអង្វែង។

បើតាមអ្នកនាំពាក្យចិនរូបនេះ បានសង្គត់ធ្ងន់ថា ប្រទេសមួយចំនួនមិនបានធ្វើអ្វី ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅអ៊ុយក្រែនទេ តែផ្ទុយទៅវិញមានតែនាំគ្នាទណ្ឌកម្ម នាំឱ្យពិភពលោកមានបញ្ហាប្រឈមដូចជាការឡើងថ្លៃនៃតម្លៃប្រេង តម្លៃទំនិញ បូករួមទាំងតម្លៃផ្សេងៗទៀត។

លោកថា ចិន គាំទ្រក្នុងការដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចចរចាសន្តិភាព និង បង្កើតក្របខ័ណ្ឌសន្តិសុខរួម ហើយវិបត្តិរុស្ស៊ី-អ៊ុយក្រែន អាចត្រូវបានដោះស្រាយនៅដំណាក់កាលណាមួយ ហើយអឺរ៉ុបអាចស្តារសន្តិភាព និង ភាពស្ងប់ស្ងាត់ឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង