Cc time
Cct850x100 1
Itt 0  web banner

សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ»បានឈ្នះពានរង្វាន់ចំនួនពីរនៅប្រទេសស៊ុយអែត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សៀវភៅ «កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ» (the Taste of Angkor) បានឈ្នះពានរង្វាន់ចំនួនពីរពី Gourmand World Cookbook Awards 2022 នៅក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ (Umeå) នៅប្រទេសស៊ុយអែត នាថ្ងៃទី ២-៥ ខែមិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសនៅក្នុងផេកហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តម ប្រាក់សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាស ពានរង្វាន់ទាំងពីរនោះមានដូចជា៖ ១. «សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ»និង ២. «សៀវភៅមុខម្ហូបរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ» (អារម្ភកថារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន)។ សៀវភៅមុខម្ហូបខ្មែរមួយទៀតក្រោមចំណងជើងថា «តម្រាភោជនាហារ» ក៏ទទួលបានពានរង្វាន់ពិសេសពីគណៈវិនិច្ឆ័យនៃ Gourmand World Cookbook Awards 2022 ផងដែរ៕


Khcct banner

អត្ថបទទាក់ទង