Yearendyearend1140x150

វិបត្តិសេដ្ឋកិច្ចឡាវ«បានបង្ខំឲ្យពលរដ្ឋឡាវរាប់ពាន់នាក់ចំណាកស្រុក»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពលករឡាវ

វៀងច័ន្ទ៖ ពលករឡាវប្រមាណ២.០០០នាក់មិនបានចុះបញ្ជី និង ធ្វើការដោយស្របច្បាប់ក្នុងប្រទេសម៉ាឡេស៊ីឡើយ បន្ទាប់ពីប្រទេសមួយនេះរងទុក្ខនិងវិបត្តិសេដ្ឋកិច្ចមិនចេះចប់មិនចេះហើយ បានបង្ខំចិត្តចំណាកស្រុកដោយខុសច្បាប់។

កាសែត Vientiane Times រាយការណ៍ថា អាជ្ញាធរឡាវ មានបំណងសហការជាមួយសមភាគីម៉ាឡេស៊ី ដើម្បីធានាថា ជនជាតិឡាវទាំងអស់ ដែលធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជី និងធ្វើការដោយស្របច្បាប់។

អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងសុខុមាលភាព លោកស្រី Anousone Khamsingsavath មានប្រសាសន៍ថា គោលដៅរបស់នាយកដ្ឋានគឺដើម្បីធានាថា គ្មានជនជាតិឡាវ ធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយរដ្ឋាភិបាលទាំងពីរ ចាត់វិធានការដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករឡាវ។

លោកស្រីបន្តថា"យើងនឹងសហការជាមួយស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសឡាវដើម្បីកំណត់នូវជំហានខ្លះដែលអាចត្រូវបានអនុវត្តដើម្បីកែតម្រូវស្ថានភាព រួមទាំងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីររបស់យើង"។

លោកស្រីសង្គត់ធ្ងន់ថា“ទោះជាយ៉ាងនេះក្តី យើងអាចប្រឈមមុខនឹងបញ្ហា ដោយសារឡាវ និងម៉ាឡេស៊ី មិនមាន MOU ដែលគាំទ្រទំនាក់ទំនងរឹងមាំនៅក្នុងតំបន់នេះនៅឡើយទេ។

កិច្ចព្រមព្រៀងនៃទម្រង់នេះនឹងដោះស្រាយការអភិវឌ្ឍន៍កម្លាំងពលកម្ម ការងារ ការការពារ សន្តិសុខសង្គម ការទប់ស្កាត់ការជួញដូរមនុស្ស កិច្ចសហប្រតិបត្តិការសិក្សា និងបញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា ពលករខុសច្បាប់ជាច្រើននាក់មកពីប្រទេសឡាវដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេជឿថាជាស្ត្រីរកស៊ីផ្លូវភេទ។ យោងតាមបណ្តាញសកលនៃគម្រោងការងារផ្លូវភេទ ការងារផ្លូវភេទត្រូវបានដាក់កម្រិតនៅគ្រប់ផ្នែកនៃប្រទេសម៉ាឡេស៊ី ទោះបីជាវារីករាលដាលនៅក្នុងប្រទេសក៏ដោយ។

មានការហូរចូលនៃអ្នករកស៊ីផ្លូវភេទបរទេសនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដែលមានកម្មករមកពីប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ថៃ ឡាវ និងកម្ពុជាឥឡូវនេះមានចំនួនច្រើនជាងអ្នកក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង