Yearendyearend1140x150
Img 0571

គណបក្សភ្លើងទៀនសំដែងការសោកស្តាយចំពោះការបោះឆ្នោតឃុំ-សង្កាត់

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន

ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី ០៦មិថុនានេះ បានចេញនូវសេចក្តីថ្លែងការណ៍ សំដែងការសោកស្តាយ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាលទ្ធផលមិនឆ្លុះបញ្ជាំងឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានគូសបញ្ជាក់ថា ដំណើរការទៅដោយការកៀបសង្កត់ បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជន រហូតដល់ការដាក់បញ្ជីអ្នកសង្កេតការ ហើយរាល់សកម្មភាពគៀងគរពលរដ្ឋតាមរយៈការទិញសន្លឹកឆ្នោត តាមដាន សំឡុត គំរាម មានជាហូរហែដោយមិនមានការអង្កេត និង ហាមប្រាមពី គ.ជ.ប សោះទេ។


លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

តែយ៉ាងណាក៏ដោយ ជំហររបស់គណបក្សភ្លើងទៀនពេលនេះ គឺផ្ទុយនឹងជំហររបស់គណបក្សប្រជាជនកម្ពុជា។ បើតាមការពិនិត្យរបស់លោក សុខ ឥសាន ដែលបានទៅដល់ការិយាល័យបោះឆ្នោត និងនៅតាមមណ្ឌលជាច្រើននៅរាជធានីភ្នំពេញ ឯកឧត្តមយល់ឃើញថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ។

លោក បានពន្យល់ថា ដំណើរការបោះឆ្នោតប្រព្រឹត្តដោយរលូននេះ មូលហេតុដោយសារប្រជាពលរដ្ឋបានឆ្លងកាត់ការបោះឆ្នោតជាង១០ដងហើយ។ ដូច្នេះប្រជាពលរដ្ឋមានបទពិសោធន៍ ពលរដ្ឋនឹងនរចិត្តនៅក្នុងសភាពការណ៍ដែលប្រទេសជាតិមានសន្តិភាពពេញលេញ និងគ្មានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភឡើយ។

លោក សុខ ឥសាន បានបន្តថា ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតអញ្វើញទៅកាន់ការិយាល័យបោះឆ្នោតមានរបៀបរៀបរយ ជាមួយទឹកមុខសប្បាយរីករាយក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនេះជាពលរដ្

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ថា ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ មិថុនានេះ ឃើញថាមិនមានភាពមិនប្រក្រតី និងបាតុភាពអ្វីដែលកើតឡើងនៅក្នុងដំណើរបោះឆ្នោតនេះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង