Yearendyearend1140x150

គណបក្សយុវជនកម្ពុជា៖«ការបោះឆ្នោតឃុំ-សង្កាត់អាណាត្តិទី៥ប្រព្រឹត្តដោយយុត្តិធម៌»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ភ្នំពេញ៖ គណបកស្សយុវជនកម្ពុជា នាព្រឹកថ្ងៃទី ៦ ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៌មួយជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥ ការចេញសេចក្តីថ្លែងការណ៌នេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណាត្តិទី៥បានបិទបញ្ជាប់ជាស្ថាពរនាល្ងាចម៉ោង៣រសៀលកាលពីម្សិលមិញ។

យោងតាមសេចក្តីថ្លែងការណ៍ គណបក្សយុវជនកម្ពុជាដែលមានលោក ពេជ្រ ស្រស់ ជាប្រធានបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណាត្តិទី៥នេះបានប្រព្រឹត្តិទៅដោយរលូន។រលូនដោយបក្សនេះពន្យល់ថាដំណើរទៅក្នុងស្ថានភាពសន្តិសុខល្អ សណ្ដាប់ធ្នាប់ល្អ និង ក្នុងបរិយាកាសសេរីនិងយុត្តិធម៌ ដោយពុំមានរូបភាពគំរាមគំហែងណាមួយកើតឡើង។

សូមជម្រាបថា នៅថ្ងៃទី ៥ មិថុនា ប្រជាពលរដ្ឋកម្ពុជាបានចូលរួមក្នុងការបោះឆ្នោតនៅទូទាំងរាជធានីខេត្តទាំង២៥ មានចំនួនសរុប ៧, ១៧២, ៤៤៨ នាក់ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៩, ២០៥, ៦៨១ នាក់ ដែលស្មើនឹង ៧៧,៩១%។ ក្នុងនោះប្រជាពលរដ្ឋនៅខេត្តកណ្តាលបានអញ្ជើញទៅបោះឆ្នោតច្រើនជាងគេ ខណៈខេត្តបន្ទាយមានជ័យមានតិចជាងគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង