Yearendyearend1140x150

ខេត្តកណ្តាលច្រានចោល«​វីដេអូអុកឡុកការិយាល័យបោះឆ្នោត»ថាជាវីដេអូចាស់

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្រាល៖ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការរៀបចំបោះឆ្នោតខេត្តកណ្តាល នៅថ្ងៃទី ៥ មិថុនានេះ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោល«​វីដេអូអុកឡុកការិយាល័យ»ដែលបានបង្ហោះនៅតាមបណ្តាញសង្គមថា ជាវីដេអូចាស់ និង ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបង្ហោះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ ឆ្នាំ២០២២ សម្រាប់នៅក្នុងខេត្តកណ្តាលទាំងមូលប្រព្រឹត្តិទៅដោយរលូន គ្រប់ ការិយាល័យបោះឆ្នោតទាំងអស់ ទូទាំងខេត្តកណ្តាល ដោយមានរបៀបរៀបរយ សណ្តាប់ធ្នាប់ សន្តិសុខល្អប្រសើរ និង មិនមានបាតុភាពអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងដំណើរការបោះឆ្នោតឡើយ។

ទាក់ទងនឹងការផ្សព្វផ្សាយវីដេអូឃ្លីបខ្លីមួយនៅលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពក្រុមសកម្មជនគណបក្សភ្លើងទៀន នាំគ្នាតវ៉ាអុកឡុកនៅទីតាំងការិយាល័យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតស្ថិតនៅក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលវីដេអូឃ្លីបនេះ ជាវីដេអូចាស់ បានកើតឡើងកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានជន អនាមិក យកមកបង្ហោះជាថ្មីម្តងទៀត ក្នុងគោលបំណង ធ្វើឱ្យមានការភាន់ច្រឡំថាកើតមាននៅថ្ងៃបោះឆ្នោត និងត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ច្រានចោលទាំងស្រុង។

គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការរៀបចំបោះឆ្នោតខេត្តកណ្តាលតម្រូវឲ្យអ្នក បង្ហោះវីដេអូនេះ ត្រូវលុបចេញជាបន្ទាន់ ដើម្បីជៀសវាងការភាន់ច្រឡំដល់សាធារណជន និងការឈានដល់អនុវត្តវិធានការច្បាប់។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង