Yearendyearend1140x150

ពលរដ្ឋខ្មែរ«គគ្រឹកគគ្រេង»ទៅបោះឆ្នោតឃុំ-សង្កាត់អមជាមួយទឹកមុខសប្បាយរីករាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រីដែលគ្រប់អាយុបោះឆ្នោត បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមការិយាល័យរបស់ខ្លួនយ៉ាង«គគ្រឹកគគ្រេង»ក្នុងទឹកមុខសប្បាយរីករាយ។

តាំងពីព្រឹកប្រលឹមយើងឃើញប្រជាពលរដ្ឋបានទៅរង់ចាំបោះឆ្នោតតាំងពីម៉ោង៦ព្រឹក ខណៈការិយាល័យបោះឆ្នោតទាំង ២៣.៦០២ នៃរាជធានី ខេត្តទាំង ២៥ បានបើកដំណើរការស្របតាមការកំណត់ សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត។

គិតត្រឹមម៉ោង១១៖០០ ថ្ងៃទី០៥ ខែមិថុនានេះ ប្រជាពលរដ្ឋបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស មានចំនួនប្រមាណ ៥៦,១៧ភាគរយស្មើនឹងជាង៥លាននាក់ ខណៈស្ថានភាពទូទៅនៃការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូន មិនមានអ្វីបង្កឲ្យមានការរាំងស្ទះ ឬ បាតុភាពណាមួយកើតឡើង។

តាមគម្រោងការបោះឆ្នោតនឹងត្រូវប្រធានការរិយាល័យប្រកាសបិទបញ្ចប់ត្រឹមម៉ោង ៣:០០នាទីរសៀលថ្ងៃនេះ ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ។

គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង