Yearendyearend1140x150

ការិយាល័យបោះឆ្នោតទូទាំងប្រទេសបានបើកដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការិយាល័យបោះឆ្នោតវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (រូបភាព៖ សហការី)

ភ្នំពេញ៖ នៅវេលាម៉ោង ៧:០០នាទីព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ការិយាល័យបោះឆ្នោតទាំង ២៣.៦០២ នៃរាជធានី ខេត្ត ទាំង ២៥ បានបើកដំណើរការស្របតាមការកំណត់ សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ធ្វើការបោះឆ្នោតគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតសកលដែលមានការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនៃឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត។

អ្នកបោះឆ្នោតត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ប្រសិនបើអ្នកបោះឆ្នោតពុំមាន អ.ខ។ អ្នកបោះឆ្នោតត្រូវតម្រូវឱ្យឈរបន្តគ្នាជាជួរនៅខាងមុខការិយាល័យ ដើម្បីចូលទៅបោះឆ្នោតតាមលំដាប់។ដោយឡែក ព្រះសង្ឃ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច ជនមានពិការភាព និងអ្នកមានជំងឺ ត្រូវបានផ្តល់អាទិភាព។

ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ៣:០០នាទីរសៀលថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតមានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬស្ថិតក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោតទាំងនោះត្រូវតែបានអនុញ្ញាតឱ្យបោះឆ្នោត។

ប្រធានការិយាល័យបោះឆ្នោតអាចប្រកាសបិទបញ្ចប់ការបោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង៣:០០នាទីរសៀលបាន ប្រសិនបើអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតនោះ បានបោះឆ្នោតគ្រប់គ្នាអស់ហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង