Cc time
Cct850x100 1
Itt 0  web banner

រុស្ស៊ីប្តេជ្ញាចាត់វិធានការប្រឆាំងនឹងទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រុស្ស៊ីប្តេជ្ញាចាត់វិធានការប្រឆាំងនឹងទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប ប្រភពរូប៖ ស៊ីស៊ីធីវី

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងចាត់វិធានការតបតប្រឆាំងនឹងសហភាពអឺរ៉ុប បន្ទាប់ពីការអនុម័តរបស់ប្លុកនេះ ក្នុងការដាក់ទណ្ឌកម្មជុំទីប្រាំមួយប្រឆាំងនឹងទីក្រុងម៉ូស្គូ។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានលម្អិតអំពីវិធានការណ៍តបតរបស់រុស្ស៊ី ត្រូវបានចេញផ្សាយនៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។

មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមជាគោលការណ៍លើការដាក់ទណ្ឌកម្មនៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ដោយគ្របដណ្តប់លើ "ការហាមឃាត់ដោយផ្នែក" លើប្រេងរបស់រុស្ស៊ី និងការដកធនាគារ Sberbank ដែលជាធនាគារធំបំផុតរបស់រុស្ស៊ីចេញពីប្រព័ន្ធទូទាត់ SWIFT ដែលប្រើសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិភាគច្រើន។

នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប ទណ្ឌកម្មចាំបាច់ត្រូវមានការឯកភាពជាឯកច្ឆ័ន្ទដោយរដ្ឋសមាជិកទាំង ២៧ ដើម្បីចូលជាធរមាន។ បន្ទាប់ពីហុងគ្រី បានជំទាស់ទៅនឹងផ្នែកនៃវិធានការ កញ្ចប់នេះមិនបានអនុម័តកាលពីថ្ងៃពុធ ដូចដែលបានគ្រោងទុកដំបូងឡើយ ប៉ុន្តែការកែប្រែទៅលើកញ្ចប់ទណ្ឌកម្មបានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងរបស់ហុងគ្រី។

ចាប់តាំងពីដើមឆ្នាំនេះមក បណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បាននឹងកំពុងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ី ដែលបានដាក់វិធានការតបតរួចហើយ រួមទាំងការតម្រូវឱ្យសងបំណុលបរទេសជាប្រាក់រូប្លឹស ចុះបញ្ជីប្រទេស និងតំបន់ដែលមិនរួសរាយរាក់ទាក់ ហាមឃាត់អ្នកនយោបាយលោកខាងលិចមិនឱ្យចូលប្រទេស និងដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប និងតុលាការសិទ្ធិមនុស្សអឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង