Yearendyearend1140x150

សម្តេច ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិមុនការបោះឆ្នោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ SPM

ភ្នំពេញ៖ បន្ទាប់ពីបានអនុញ្ញាតឱ្យប្រធានអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ជួបសម្តែងការគួរសម និងសំណេះសំណាលការងាររួចហើយនោះ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ដដែលនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍អន្តរជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃស្អែកនេះ។

អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមសង្កេតពីដំណើរការបោះឆ្នោតនៅកម្ពុជា មានដូចជាអង្គការ CDI, CAPDI, ICAPP, IPTP និង AIPA ជាដើម។ ប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិនេះ ពួកគេនឹងអញ្ជើញចុះទៅតាមមណ្ឌលបោះឆ្នោតនានា ដើម្បីសង្កេត និងវាយតម្លៃដោយផ្ទាល់ពីដំណើរការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះ។

ក្នុងជំនួបនេះ ឯកឧត្តមAndres Pastrana និងប្រតិភូទាំង ១១ក្រុម រួមទាំងប្រតិភូខ្មែរសញ្ជាតិបរទេសមកពីប្រទេស អូស្ត្រាលី និងកូរ៉េ បានគោរពសម្ដែងនូវអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញប្រតិភូទាំងអស់ មកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលនេះ និងបានគោរពជូនពរ ឱ្យដំណើរការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដំណើរការបានល្អនិង សុវត្ថិភាពនិងគ្មានអំពើហិង្សា ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូអំពីភាពជោគជ័យនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដែលមកដល់ពេលនេះ កម្ពុជា មិនមានការឆ្លងរយៈពេលជាង ២០ថ្ងៃហើយ។ លើសពីនោះទៀត ការដំណើរការឃោសនា ១៤ថ្ងៃកន្លងមកនេះ គឺមានភាពរលូនល្អ គ្មានអំពើហិង្សា ទាំងពាក្យសម្ដី ទាំងកាយវិការ ៕

រូបភាព៖ SPM
រូបភាព៖ SPM


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង