Yearendyearend1140x150

គិតត្រឹមថ្ងៃទី៣០ឧសភា ពលរដ្ឋខ្មែរ២នាក់នៅក្រៅប្រទេសបានស្លាប់ដោយសារកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧត្តមសេនីយ៍ទោ ស សាវី 

ភ្នំពេញ៖រាប់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩មក ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចំនួន២នាក់ហើយដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩។លោក ស សាវី ជាពលរដ្ឋខ្មែរទី២ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩នៅក្រៅប្រទេស ខណៈអ្នកស្លាប់ទី១ជាស្ត្រីខ្មែររស់នៅសហរដ្ឋអាមេរិកដែល។

ទាហានមួកខៀវកម្ពុជាម្ចាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសម៉ាលី នៅថ្ងៃទី២៩ខែឧសភា វេលាម៉ោង១២ថ្ងៃត្រង់ម៉ោងនៅកម្ពុជា។ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិតនៅ ប្រទេសម៉ាលីនេះ ឈ្មោះ ស សាវី អាយុ៦៣ឆ្នាំ មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ការស្លាប់របស់លោក ស សាវី បានធ្វើឱ្យចំនួនពលរដ្ឋខ្មែរដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅក្រៅប្រទេសកើនឡើងដល់២នាក់ រាប់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។អ្នកស្លាប់ទី១ជាស្ត្រីខ្មែររស់នៅសហរដ្ឋអាមេរិកដែល ស្គាល់ថា ជាម្ដាយបង្កើតលោកឧកញ៉ា សុង សារ៉ន ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមប្រភពពីអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ទាហានមួកខៀវកម្ពុជា ម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ១៩ មិនស្ថិតក្នុងចំណោមកម្លាំងយោធាទាំង៦នាក់ដែលកំពុងតែផ្ទុកកូវីដ១៩នោះទេ។ហើយក្នុងចំណោមអ្នកជំងឺ៦នាក់នេះ ២នាក់ជាសះស្បើយ ខណៈ៤នាក់កំពុងបន្តសម្រាកព្យាបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង