Yearendyearend1140x150

មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងមូស្គូត្រូវបានអគ្គីភ័យឆាបឆេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងមូស្គូត្រូវបានអគ្គីភ័យឆាបឆេះ ប្រភពរូប៖ PNA

មូស្គូ៖ អគ្គីភ័យដ៏ធំមួយ បានផ្ទុះឡើងនៅខាងក្នុងអគារការិយាល័យ Grand Setun Plaza ក្នុងទីក្រុងម៉ូស្គូកាលពីព្រឹកថ្ងៃសុក្រ។ សេវាសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនោះភ្លាមៗ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការជម្លៀសកំពុងដំណើរការ។

វីដេអូមួយពីកន្លែងកើតហេតុបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ចេញពីមុខអគារ។ អាជ្ញាធរបានបិទចរាចរណ៍នៅលើផ្លូវដែលនៅជាប់។ បើតាម TASS ដែលនិយាយថា អគ្គិភ័យបានឆាបឆេះអគារ៥ជាន់។

មនុស្សជាង ១២០ នាក់ត្រូវបានជម្លៀសចេញ រហូតមកដល់ពេលនេះមិនមានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍ឡើយ។

លោក Alexander Kurenkov រដ្ឋមន្ត្រីសង្គ្រោះបន្ទាន់ដែលទើបតែងតាំងថ្មីរបស់រុស្ស៊ីបានទៅកន្លែងនោះដើម្បីត្រួតពិនិត្យកិច្ចប្រឹងប្រែងពន្លត់អគ្គិភ័យ។

អាជ្ញាធរមិនបានប្រាប់ពីមូលហេតុដែលអាចបង្កឱ្យមានអគ្គិភ័យនេះទេ។ ប៉ុន្តែរបាយការណ៍ព័ត៌មានរុស្ស៊ីបានចង្អុលទៅថា មានការទុស្សេខ្សែភ្លើងដែលទំនងជាបណ្ដាលឲ្យមានការឆាបឆេះនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង