Yearendyearend1140x150

ឡាវនិងថៃចាប់ដៃគ្នាបើកទំព័រថ្មីក្នុងការបង្កើត«ភាពជាដៃគូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ ប្រទេសថៃ និងឡាវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដែលនឹងរួមបញ្ចូលកិច្ចព្រមព្រៀងអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទូលំទូលាយ។ បើយោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

បាងកកប៉ុស្តិ៍រាយការណ៍ថា អនុស្សរណៈយោគយល់គ្នាមួយត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh ទៅកាន់ប្រទេសថៃនៅថ្ងៃនេះ។

ដោយឡែកនាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ Prayut Prayut Chan-o-cha បានពណ៌នាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវថាមានសារៈសំខាន់ ខណៈដែលប្រទេសថៃ និងឡាវបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមទំព័រថ្មីក្នុងទំនាក់ទំនង ដោយលើកកំពស់កិច្ចសហប្រតិបត្តិការទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព"។ ក្នុងកិច្ចពិភាក្សានោះ ទាំងនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានផ្លាស់ប្តូរទស្សនៈលើប្រធានបទផ្សេងៗគ្នា។ ដោយបានបានព្យាករថានឹងមានលទ្ធផលសេដ្ឋកិច្ចសំខាន់ៗដែលនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ៖ ព្រំដែនឡាវ-ថៃ ដោយប្រទេសថៃ និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានត្រៀមលក្ខណៈដើម្បីជួសជុលសកម្មភាពសេដ្ឋកិច្ច និងរបៀបរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចំណែកវិស័យទេសចរណ៍វិញ ប្រទេសថៃបានត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ប្រទេសឡាវក្នុងការសាងសង់ស្ពាន Chiangman-Luang Prabang ក្នុងគោលបំណងជំរុញទំនាក់ទំនងទេសចរណ៍រវាងប្រទេសទាំងពីរ។

ទន្ទឹមនិងនេះ ប្រព័ន្ធផ្លូវដែក ការដឹកជញ្ជូនរវាងប្រទេសទាំងពីរនឹងកាន់តែទូលំទូលាយ តភ្ជាប់ប្រព័ន្ធផ្លូវដែករបស់ប្រទេសទាំងពីរ ហើយនឹងប្រើប្រាស់គម្រោងផ្លូវដែកឡាវ-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមកជាអតិបរមា។ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឡាវ និងថៃបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបទប្បញ្ញត្តិក្នុងប្រទេសទាំងពីរ។ ការអភិវឌ្ឍន៍មនុស្ស ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ប្រទេសឡាវក្នុងការអភិវឌ្ឍជំនាញ និងសមត្ថភាពរបស់បុគ្គលិកក្នុងវិស័យឌីជីថល និងដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់អន្តរជាតិប្រកបដោយប្រសិទ្ធភាពជាងមុន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាតផងដែរ។ ចំណែក សន្តិសុខជាតិ ប្រទេសថៃ និងឡាវ បានព្រមព្រៀងគ្នាពង្រឹងការល្បាតតាមព្រំដែន ដើម្បីទប់ស្កាត់ការរត់ពន្ធឆ្លងដែនខុសច្បាប់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន។ ប្រទេសទាំងពីរក៏បានលើកឡើងពីតម្រូវការក្នុងការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង