Yearendyearend1140x150
Img 0571

ថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសពី៧ទៅ១០លាននាក់នៅឆ្នាំនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

បាងកក៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយនាថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃរំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសពី ៧ ទៅ ១០ លាននាក់នៅឆ្នាំនេះ បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរដោយសារតែកូវីដ១៩ ការលើកឡើងនេះបន្ទាប់ពីប្រទេសថៃបានបើដំណើរការប្រទេសឡើងវិញទាំស្រុងឡើងវិញក្រោយកូវីដ១៩មានសភាពធូស្បើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

លោក Phiphat Ratchakitprakarn បានប្រាប់សភាក្នុងអំឡុងពេលពិភាក្សាដេញដោលអំពីច្បាប់ថវិកាក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះថា ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ១,៣១ លាននាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង