Yearendyearend1140x150
Img 0571

រដ្ឋឈូងសមុទ្រអារ៉ាប់ប្រកាស«មិនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋឈូងសមុទ្រអារ៉ាប់ប្រកាស«មិនដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី» ប្រភពរូប៖ ស៊ីស៊ីធីវី

រីយ៉ាដ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការសម្រាប់រដ្ឋឈូងសមុទ្រអារ៉ាប់ (GCC) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

លោក Sergei Lavrov ដែលបានមកដល់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារបានជួបជាមួយរដ្ឋមន្ត្រីការបរទេសមកពីរដ្ឋឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃពុធ។ ដំណើរទស្សនកិច្ចរបស់លោក Lavrov ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប៉ុនប៉ងស្វែងរកការគាំទ្រពីរដ្ឋឈូងសមុទ្រអារ៉ាប់សម្រាប់រុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មន្ត្រីរដ្ឋឈូងសមុទ្របាននិយាយថា ពួកគេនឹងមិនចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងបេឡារុស្សឡើយ។

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាថា រដ្ឋឈូងសមុទ្រ បានចែករំលែកជំហរដូចគ្នាលើជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃជម្លោះលើសន្តិសុខស្បៀងពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង