Yearendyearend1140x150

ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីមានការថយចុះនៅក្នុងរយៈបេល៥ខែដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីមានការថយចុះនៅក្នុងរយៈបេល៥ខែដំបូង ប្រភពរូប៖ ស៊ីនហួរ

រុស្ស៊ី៖ ក្រុមហ៊ុន Gazprom បាននិយាយនៅថ្ងៃទី១ ថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ ការនាំចេញឧស្ម័នធម្មជាតិសរុបរបស់ក្រុមហ៊ុនទៅកាន់តំបន់អឺរ៉ុប បានថយចុះ ២៧,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមហ៊ុនថាមពលយក្សនេះ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលដោយនិយាយថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ រុស្ស៊ីបាននាំចេញឧស្ម័នធម្មជាតិសរុបចំនួន ៦១ ពាន់លានម៉ែត្រគូប ទៅកាន់តំបន់អឺរ៉ុប។ យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ការថយចុះនៃការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីភាគច្រើន គឺដោយសារតែប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអឺរ៉ុបមួយចំនួន ដែលមិនទទួលយក "ការទូទាត់ជាប្រាក់រូប្លឹស" ។

ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ សហភាពអឺរ៉ុប បានធ្វើតាមសហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មជាច្រើនជុំលើរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីកាលពីថ្ងៃទី ៣១ ខែមីនា ដើម្បីទូទាត់ពាណិជ្ជកម្មឧស្ម័នធម្មជាតិជាប្រាក់រូប្លឹសជាមួយប្រទេស និងតំបន់ "មិនរាក់ទាក់" ដោយតម្រូវឱ្យប្រទេស ទាំងនេះបើកគណនីប្រាក់រូប្លឹសនៅក្នុងធនាគាររុស្ស៊ី ដើម្បីទូទាត់ថ្លៃទិញឧស្ម័នធម្មជាតិ បើមិនដូច្នេះទេ ការផ្គត់ផ្គង់នឹងត្រូវបានកាត់ផ្ដាច់។

ក្នុងដំណាក់កាលនេះ ប្រទេសជាច្រើននៅអឺរ៉ុបត្រូវបានកាត់ផ្ដាច់ថាមពលដោយរុស្ស៊ី ចំពោះការបដិសេធមិនអនុវត្តតាម "ទូទាត់ជាប្រាក់រូប្លឹស"។ ប្រទេសទាំងនេះមាន ប៉ូឡូញ ប៊ុលហ្គារី ហ្វាំងឡង់ ហូឡង់ និងដាណឺម៉ាក។

ទិន្នន័យពីមុនដែលចេញផ្សាយដោយគណៈកម្មការអឺរ៉ុបបានបង្ហាញថា មុនពេលមានការកើនឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន សហភាពអឺរ៉ុបបានពឹងផ្អែកលើប្រទេសរុស្ស៊ីប្រហែល ៤០% នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ប៉ុន្តែសមាមាត្រនេះបានធ្លាក់ចុះមកត្រឹមប្រហែល ២៦% ។ ខណៈសហភាពអឺរ៉ុបចង់ឱ្យវាធ្លាក់ចុះដល់ ១៣% នៅចុងឆ្នាំនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង