Yearendyearend1140x150
Img 0571

ចិន៖បើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ គឺស្មើរនឹងបញ្ចប់វាសនាខ្លួនឯង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនលោក Li Zhan shu។រូបភាពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួ 

ចិន៖ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនលោក Li Zhan shu បានព្រមានយ៉ាងខ្លាំងៗថា បើសិនជាអជ្ងាធរកោះតៃវ៉ាន់ហានប្រកាសទៀមទារឯករាជ្យ គឺស្មើរនឹងបញ្ចប់វាសនារបស់ខ្លួន ហើយបើពួកគេនឹងត្រូវយកខ្លួនមកផ្តន់ទារទោសយ៉ាងធ្ងន់ធ្ងរ។

លោកLi Zhan shu បានបានប្រកាសថា នៅលើពិភពលោកនេះមានតែប្រទេសចិនមួយទេ ហើយចិនដីគោក និងកោះតៃវ៉ាន់ សុទ្ធតែជាទឹកដីរបស់ចិនដូចគ្នា។លោកបន្តថា ទោះបីមានបរទេសរួមកម្លាំងក៏ដោយ កោះតៃវ៉ាន់គឺមិនអាចប្រែខ្លាយប្រវត្តិសាស្រ្តបានឡើយ គឺនៅតែជាដែនដីរបស់ប្រទេសចិនជារៀងរហូត។

លោកLi Zhan shuបានបានប្រកាសខ្លាំងៗថា បើសិនជាអជ្ងាធរកោះតៃវ៉ាន់ហានប្រកាសទៀមទារឯករាជ្យ គឺស្មើរនឹងបញ្ចប់វាសនារបស់ខ្លួន ហើយបើពួកគេនឹងត្រូវយកខ្លួនមកផ្តន់ទារទោសយ៉ាងធ្ងន់ធ្ងរ។

ការព្រមានរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ធ្វើឡើងបន្ទាប់ពីគេមើលឃើញថា ក្នុងមួយរយៈពេលថ្មីៗនេះ មានចលនាបំបែកបំបាក់ដើម្បីទាមទារអោយកោះតៃវ៉ាន់ឯករាជ្យ ហើយក៏មានចលនាបំភាន់ស្ថានការណ៍ និង បានញុះញ៉ុងមិនឈប់ឈរ ដោយបានបំផ្លាញផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិចិនទាំងមូលយ៉ាងធ្ងន់ធ្ងរ និង បានអាចឈានដល់បំផ្លាញសុខសន្តិភាព និងស្ថិរភាពនៅតំបន់កោះតៃវ៉ាន់។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង