Yearendyearend1140x150

អង្គការCTEPប្រគល់កុំព្យូរទ័រយួរដៃ៥០គ្រឿងជូនវិទ្យាល័យហ៊ុនសែនជម្ពូវ័ន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការCTEP នៅថ្ងៃទី០១មិថុនានេះ បានប្រគល់កំព្យូទ័រយួរដៃចំនួន ៥០គ្រឿង ជូនដល់វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងពិធី ទាក់ទងនឹងការសិក្សាជំនាញបច្ចេកវិទ្យា ដែលជាតម្រូវការចាំបាច់របស់សង្គមជាតិ ហើយការប្រគល់ជាសម្ភារកុំព្យូទ័រចំនួន ៥០ គ្រឿងនេះ នឹងជួយបណ្តុះបណ្តាលដល់សិស្សនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ឲ្យកាន់តែមានចំណេះ ជំនាញ និងសមត្ថភាពច្បាស់លាស់ទាក់ទងនឹងមុខវិជ្ជា STEM ជាដើម។

សូមបញ្ជាក់ថា កម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញនូវគម្រោងរបស់សិស្សនៅវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ប្រមាណជិត ២០គម្រោង ដែលទាក់ទងគម្រោងការបង្កើតថ្មី បច្ចេកវិទ្យាដ្រូន និងគ្រឿងអេឡិចត្រូនិកផ្សេងៗ។ គម្រោងទាំងនេះជាស្នាដៃរបស់សិស្សវិទ្យាល័យ ដែលប្រើប្រាស់រយៈពេលចន្លោះត្រឹមតែ ៣-៤ ខែប៉ុណ្ណោះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង