Yearendyearend1140x150

ប៉ូលិសថៃឃាត់ខ្លួនស្រ្តីម្នាក់«ពីបទដាំកញ្ឆា»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឆុនបុរី៖ ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ត្រូវបានប៉ូលីសថៃឃាត់ខ្លួនភ្លាមៗបន្ទាប់ពីរកឃើញថាស្រ្តីនោះលួចដាំកញ្ឆាដែលខុសពីការហាមឃាត់របស់រដ្ឋាភិបាលថៃ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

លោក Choo ដែលជាប្តីបាននិយាយថាប្រពន្ធរបស់គាត់នៅផ្ទះតែម្នាក់ឯងពេលប៉ូលិសមកចាប់នាង។ ប៉ូលិសបានបញ្ជាក់ថា ពួកគេជាក្រុមស៊ើបអង្កេតពិសេសហើយ មន្ត្រីបានដើរកាត់កន្លែងដាំកញ្ឆាបស់គាត់។ បន្ទាប់មកពួកគេបានឃាត់ខ្លួនអ្នកស្រី ផន ភិមល រួចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរ។ លោក Choo បន្តថា ដើមកញ្ឆានេះមានកំពស់ប្រហែល ៣០សង់ទីម៉ែត្រត្រូវបានដាំ ប្រើសម្រាប់កាត់បន្ថយជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់របស់ប្រពន្ធលោកតែប៉ុណ្ណោះ។

ដោយឡែកប៉ូលីសបានប្រាប់គាត់ឱ្យដំកល់លុយយ៉ាងហោចណាស់ ១៥,០០០ បាតសម្រាប់ការនៅក្រៅឃុំរបស់ប្រពន្ធគាត់។ ទោះបីជាយ៉ាងណាគាត់មិនអាចរកលុយបានទេ ដូច្នេះប្រពន្ធរបស់គាត់ត្រូវបានប៉ូលិសឃុំខ្លួននៅយប់ថ្ងៃចន្ទនៅប៉ុស្តិ៍។

លោក Thanakrit Vorathanatchakul ប្រធានការិយាល័យសម្របសម្រួលនៅវិទ្យាស្ថាន Nitivajra ក្រោមការិយាល័យអគ្គមេធាវី បាននិយាយថា ជាទូទៅមិនមានការទទួលខុសត្រូវផ្លូវច្បាប់ចំពោះបុគ្គលដែលដាំកញ្ឆាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬផ្នែកវេជ្ជសាស្រ្តទេ ចាប់តាំងពីកញ្ឆាត្រូវបានដកចេញពីបញ្ជីរុក្ខជាតិគ្រឿងញៀនក្រោមសាធារណៈបទបញ្ជារបស់ក្រសួងសុខាភិបាលកន្លងមក ហើយរាល់បុគ្គលដែលដាំកញ្ឆាត្រូវតែទទួលទោសតាមច្បាប់ដែលបានកំណត់ជាធរមាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង