Yearendyearend1140x150

ឥណ្ឌារំពឹងថានឹងទទួលបានប្រេងពីរុស្ស៊ីប្រហែល ២៨ លានបារ៉ែលក្នុងខែមិថុនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នៅថ្ងៃទី 25 ខែតុលា ឆ្នាំ 2021 អេក្រង់ចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈក្នុងទីក្រុង Agartala ប្រទេសឥណ្ឌា បង្ហាញតម្លៃប្រេងម៉ាស៊ូតក្នុងមួយលីត្រ។ (ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ) 

ឥណ្ឌា៖ ក្រុមហ៊ុន Refinitiv-Ikon រំពឹងថា ឥណ្ឌានឹងទទួលបានប្រេងពីរុស្ស៊ីប្រហែល ២៨ លានបារ៉ែលក្នុងខែមិថុនា។ ខណៈទិន្នន័យបង្ហាញថា ឥណ្ឌាបានទទួលប្រេងពីរុស្ស៊ីជាង ២៤ លានបារ៉ែលក្នុងខែនេះ ពោលគឺច្រើនជាង ៣ លានបារ៉ែលដែលទទួលបានក្នុងខែមីនា និង ៧.២ លានបារ៉ែលក្នុងខែមេសា។

ទិន្នន័យពីក្រុមហ៊ុន Refinitiv-Ikon បានបង្ហាញថា ប្រទេសឥណ្ឌា បានទទួលប្រេងចំនួន ៣៤លានបារ៉ែល ចាប់តាំងពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទីបីរបស់អាស៊ី និងជាប្រទេសនាំចូលប្រេងធំជាងគេទីបីរបស់ពិភពលោក ធ្វើឲ្យការនាំចូលប្រេងរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី បានកើនឡើងចាប់តាំងពីខែកុម្ភៈ។

យោងតាម Reuters ប្រេងរុស្ស៊ីដែលបានរៀបរាប់ខាងលើត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌាតាមសមុទ្រ ដោយមិនរាប់បញ្ចូលបំពង់បង្ហូរប្រេង Caspian ទេ។ ទិន្នន័យរបស់ Reuters បានបង្ហាញថា ការនាំចូលទំនិញសរុបរបស់ប្រទេសឥណ្ឌាពីប្រទេសរុស្ស៊ីមានចំនួនសរុប ៦.៤ ពាន់លានដុល្លារនៅចន្លោះថ្ងៃទី ២៤ ខែកុម្ភៈដល់ថ្ងៃទី ២៦ ខែឧសភា មានចំនួន ១.៩៩ ពាន់លានដុល្លារបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃការនាំចូលថាមពល។ ក្នុងអំឡុងពេលដូចគ្នានេះ ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះជិត ៥០% ពីមួយឆ្នាំទៅមួយឆ្នាំមកត្រឹម ៣៧៧ លានដុល្លារ។

ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹងមក ឥណ្ឌាមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីនោះទេ ប៉ុន្តែបានបន្តទិញប្រេងពីរុស្ស៊ី ដែលធ្វើឲ្យមានការរិះគន់ពីបណ្តាប្រទេសលោកខាងលិច។ ភាគីឥណ្ឌាបានឆ្លើយតបថា ការនាំចូលប្រេងពីរុស្ស៊ីអាចបំពេញតម្រូវការបានមួយផ្នែកតូចប៉ុណ្ណោះ ហើយការរំខាននៃការទិញនឹងជំរុញឱ្យតម្លៃជីវភាពរបស់ប្រជាជនកើនឡើង ហើយឥណ្ឌានឹងបន្តទិញប្រេងរុស្ស៊ីក្នុងតម្លៃទាប។

មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃទី៣០ ឧសភា ដើម្បីដាក់ទណ្ឌកម្មជុំទី៦លើរុស្ស៊ី ។ យោងតាមព័ត៌មានដែលចេញផ្សាយដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម សហភាពអឺរ៉ុបនឹងបញ្ឈប់ជាបន្ទាន់នូវការនាំចូលប្រេងពីរុស្ស៊ីចំនួន ៧៥% និងកាត់បន្ថយការនាំចូលប្រេងពីប្រទេសរុស្ស៊ីចំនួន ៩០% នៅចុងឆ្នាំនេះ។

លោក Michel ជឿជាក់ថា ចំណាត់ការរបស់ EU នឹងកាត់បន្ថយចំណូលប្រេងរបស់រុស្ស៊ី និងដាក់សម្ពាធជាអតិបរមាលើរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីអ្នកវិភាគថា បើទោះបីជាសហភាពអឺរ៉ុប អនុម័តវិធានការដាក់ទណ្ឌកម្មប្រេងប្រឆាំងនឹងរុស្ស៊ីក៏ដោយ ក៏តម្រូវការទីផ្សារអាស៊ីនឹងរារាំងផលប៉ះពាល់នៃការដាក់ទណ្ឌកម្មទីផ្សារអឺរ៉ុបមកលើប្រទេសរុស្ស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង