Cct850x100 1

លោក​លី​ខឺឈាង៖ដើម្បីផលប្រយោជន៍ជាស្នូលចិន-អាមេរិកត្រូវស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង។រូបភាពពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួ

ចិន៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅថ្ងៃទី ២៨ ខែឧសភា បានថ្លែងថា ការកាត់ផ្តាច់ទំនាក់ទំនងរវាងចិន និងអាមេរិក គឺគ្មានផលប្រយោជន៍អ្វី ចំពោះភាគីណាមួយនោះទេ ហើយក៏នឹងបង្កផលប៉ះពាល់ដល់ពិភពលោកទៀតផង។

​ក្នុង​សន្និសីទ​សារព័ត៌មានជាតិ​ ​និង​ អន្តរជាតិ​ លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានថ្លែងថា ការកាត់ផ្តាច់ទំនាក់ទំនងរវាងចិននិងអាមេរិកដែលជាអង្គភាពសេដ្ឋកិច្ចសំខាន់ទាំងពីរ វាគ្មានផលប្រយោជន៍ចំពោះភាគីទាំងណាមួយនោះទេ ហើយក៏នឹងបង្កផលប៉ះពាល់ដល់ពិភពលោកទៀតផង។ភាគីទាំងពីរគួរតែអនុលោមតាមគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋប្រទេសទាំងពីរខិតខំជំរុញឱ្យបង្កើតទំនាក់ទំនងរវាងចិននិងអាមេរិកដែលចាត់ទុកកិច្ចសម្របសម្រួល កិច្ចសហប្រតិបត្តិការនិងស្ថិរភាពជាមូលដ្ឋាន។

លោកលីខឺឈាងបានគូសបញ្ជាក់ថា ភាគីទាំងពីរចិននិងអាមេរិកសុទ្ធតែទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចទ្វេភាគី។ កិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មរវាងចិននិងអាមេរិកគួរគោរពតាមច្បាប់ពាណិជ្ជកម្ម។ លោកបានចង្អុលបង្ហាញថា ដោយមកពីរបបសង្គម វប្បធម៌ប្រពៃណីនិងបរិបទប្រវត្តិសាស្រ្តមិនដូចគ្នា បានជាការខ្វែងគំនិតគ្នារវាងចិននិងអាមេរិកគឺមិនអាចចៀសវាងបានទេ។ ដូចនេះ ភាគីទាំងពីរត្រូវពង្រីកផលប្រយោជន៍រួមតាមពុទ្ធិរបស់ខ្លួន គ្រប់គ្រងឱ្យបានល្អនូវការខ្វែងគំនិត ត្រូវគោរពនិងការយកចិត្តទុកដាក់សំខាន់របស់គូភាគី ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

ពាក្យទាក់ទង: ចិន អាមេរិក
Khcct banner

អត្ថបទទាក់ទង