Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ប្រមុខការទូតកម្ពុជា៖ កម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយ«បញ្ហា»តំបន់អាស៊ាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា/ រូបថត ក្រសួងការបរទេស

ភ្នំពេញ៖ប្រមុខការទូតរបស់ប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ឧសភានេះ បានថ្លែងពីការចូលរួមរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី "ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩" ត្រូវបានសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងវិទ្យាស្ថានទស្សនវិស័យអាស៊ី។

ថ្លែងបើកកម្មវិធីសិក្ខាសាលាឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល២៣ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ជាពិសេសក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ ២០២២ កម្ពុជាដើរតួយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផ្សេងជាមួយសម្ព័ន្ធមិត្តអាស៊ានមានជាអាទិ៍ ការបន្ធបន្ថយសមុទ្រចិនខាងត្បូង បញ្ហាទន្លេមេគង្គ បញ្ហាមីយ៉ាន់ម៉ា និង ជម្លោះផ្សេងៗទៀត។

បើតាម ឯកឧត្តម ប្រាក់ សុខុន កម្ពុជាបានចាប់ដៃគ្នាជាមួយប្រទេសអាស៊ានដទៃផ្សេងទៀតពង្រឹងមិត្តភាពឲ្យប្រសើរឡើងទាំង នយោបាយ វប្បធម៌ សេដ្ឋកិច្ច ដែលអាស៊ានតែងតែបំផុសបំផុលឲ្យរីកស្គុះស្គាយទៅកាន់ប្រទេសមហាអំណាចផ្សេងៗ។សម្រាប់ឯកឧត្តម ប្រាក់ សុខុនត្បិតថា កម្ពុជាគឺជាកូនពៅគេក្នុងអាស៊ាន តែកម្ពុជាបានបង្ហាញមុខមាត់ជាថ្មីទៅកាន់មិត្តទាំង៩ប្រទេសផ្សេងទៀតដែលជាសមាជិកអាស៊ាន ក្នុងការពង្រឹងសន្តិភាពតំបន់ថែរក្សាសន្តិសុខ និង ដោះស្រាយបញ្ហាប្រឈមរួម។

កម្ពុជាបានរួមចំណែក និង ជោគជ័យជាច្រើនក្នុងការបន្ធូបន្ថយរៀបចំកិច្ចប្រជុំកំពូលអនុតំបន់មេគង្គ (GMS) លើកទី១ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាក៏បានចូលរួមចំណែកក្នុងការដោះស្រាយវិបត្តិរួម នឹង ជម្លោះផ្សេងៗទៀតផងដែរ។

ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញឲ្យឃើញថាកម្ពុជាយកចិត្តទុកដាក់ជាខ្លាំងក្នុងការដោះស្រាយបញ្ហារបស់សម្ព័ន្ធមិត្តអាស៊ានដែលកំពុងជាប់គាំង។សម្តេចក្នុងនាមជាប្រធានអាស៊ានក៏បានបង្ហាញពីកិច្ចសហប្រតិបត្តការទ្វេភាគីរវាង អាស៊ាន នឹង អាម៉េរិកក្នុងដំណើរទស្សនកិច្ចសម្តេចទៅប្រជុំជាមួយលោកចូបៃដិនកាលពីកន្លងទៅផងដែរ។

គួររំលឹកផងដែរថា អាស៊ានបង្កើតឡើងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ១៩៦៧។ អាស៊ានជាមហាអំណាចទី ០៧ ផ្នែកសេដ្ឋកិច្ច។ កម្ពុជាក៏ធ្លាប់បានធ្វើជាប្រធានអាស៊ាន ចំនួន ២ ដងរួចមកហើយគឺនៅឆ្នាំ ២០០២ និងឆ្នាំ ២០១២ ហើយឆ្នាំ ២០២២ នេះគឺជាប្រធានអាស៊ានលើកទី ៣ របស់កម្ពុជា។ អាស៊ាន មានបណ្តាលប្រទេសទាំង ១០ ជាសមាជិក ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕


Khcct banner

អត្ថបទទាក់ទង