Yearendyearend1140x150

កម្ពុជាកំពុងពិនិត្យការដំឡើងថ្លៃ«ស្រូវ និងអង្ករ»តាមការប្រែប្រួលតម្លៃថ្លៃដើម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា  

ភ្នំពេញ៖សហព័ន្ធស្រូវអង្ករកម្ពុជា បាននឹងកំពុងពិនិត្យពីលទ្ធភាពក្នុងដំណើរការដំឡើងថ្លៃអង្កររបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែងដូចគ្នាជាមួយប្រទេសថៃ និង វៀតណាមផងដែរ។ ការគិតគូរនេះ ធ្វើឡើងខណៈដែលតម្លៃនៃការផលិតថ្លៃដើមមានការឡើងថ្លៃដោយសារសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែននៅតែបន្តជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ បច្ចុប្បន្ននេះភាគីពាក់ព័ន្ធបានកំពុងពិនិត្យរកយន្តការក្នុងការកំណត់ដំឡើងថ្លៃស្រូវ និងអង្គរ ទៅតាមស្ថានភាពអន្តរជាតិ។ហើយការពិនិត្យនេះដោយក្រុមការងារផ្អែកឡើងការប្រែប្រួលនៃតម្លៃនៃការផលិតក្នុងស្រុកដែលរងឥទ្ធិពលពីសង្គ្រាមអន្តរជាតិ។

បើតាម ឧកញ៉ា ហ៊ុន ឡាក់ ដោយសារតែតម្លៃដើមមានការប្រែប្រួល គួបផ្សំនឹងតម្លៃប្រេងឡើងថ្លៃ និងជំនន់ទឹកភ្លៀងដែលប៉ះពាល់ដល់ការប្រមូលផល នោះតម្លៃស្រូវអង្ករកម្ពុជាក៏ត្រូវតែមានការឡើងថ្លៃដូចគ្នា ហើយជាមធ្យមមានការកើនឡើងជាង១០ភាគរយ។ប៉ុន្តែបើមិនមានការរំខានពីអាកាសធាតុសម្រាប់រដូវកាលប្រមូលផលនៅក្នុងខែសីហានេះទេ នោះការប្រមូលផលស្រូវនឹងដំណើរការធម្មតា ហើយតម្លៃក៏កើនមិនច្រើននោះដែរ។

លោកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ននេះ អង្ករប្រភេទក្រអូប ឬក្រុមអង្ករផ្កាម្លិះ ទិញចូលមកមានតម្លៃជាង៨០០រៀល ឬជាង៩០០រៀល បើធៀបពីមុនមានតម្លៃតែជាង៧០០រៀល ឬជាង៨០០រៀលតែប៉ុណ្ណោះ។

ជាការកត់សម្គាល់ ការគិតគូរបស់អ្នកសហម្ព័ន្ធស្រូវអង្គរនេះ ធ្វើឡើងខណៈពេលដែលប្រទេសជិតខាងកម្ពុជាមានថៃ និង វៀតណាម ក៏នឹងកំពុងពិនិត្យដំឡើងថ្លៃស្រូវ និងអង្ករ សម្រាប់លក់ទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង