Cc time
Cct850x100 1
Itt 0  web banner

តួកគីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចារុស្ស៊ី-អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
តួកគីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ប្រភពរូប៖ RT

តួកគី៖ ប្រធានាធិបតីរបស់ប្រទេសតួកគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសតួកគីត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះនៃការចរចារថ្មីរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ លោកបាននិយាយបែបនេះ នៅពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប្រធានាធិបតី Erdogan បានបញ្ជាក់ពីការត្រៀមខ្លួនរបស់តួកគី ប្រសិនបើភាគីទាំងពីរយល់ព្រមជាគោលការណ៍ ដើម្បីជួបពិភាក្សាជាមួយរុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល និងដើម្បីបំពេញតួនាទីនៅក្នុងយន្តការសង្កេតការណ៍ដែលអាចធ្វើទៅបាន។

លោក Erdogan បានកត់សម្គាល់ថា តម្រូវការសម្រាប់ជំហានដែលនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាម និងកសាងទំនុកចិត្តដោយការស្ដារឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវមូលដ្ឋានសម្រាប់សន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។

ទីក្រុងមូស្គូមិនទាន់ បានធ្វើអត្ថាធិប្បាយលើសំណើរបស់តួកគីនៅឡើយទេ។ តួកគីបានប្រកាន់ជំហរអព្យាក្រិត្យយ៉ាងច្បាស់នៅក្នុងអរិភាពដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។

ទីក្រុងអង់ការ៉ាបានរក្សាទំនាក់ទំនងជាមួយភាគីទាំងសងខាង ដោយបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូ និងខិតខំទទួលតួនាទីជាអ្នកសម្រុះសម្រួលក្នុងជម្លោះ។

នៅចុងខែមីនា ប្រទេសតួកគីបានរៀបចំកិច្ចចរចាកម្រិតខ្ពស់រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលទីបំផុតបានបរាជ័យក្នុងការទទួលបានលទ្ធផលជោគជ័យណាមួយ ទោះបីជាភាគីទាំងពីរបង្ហាញសញ្ញាអំពីវឌ្ឍនភាពជាក់លាក់ក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង