Yearendyearend1140x150

ផលិតកម្មស្វាយប៉ាគីស្ថានធ្លាក់ចុះ៥០% ដោយសាររលកកំដៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ ដំណាំស្វាយប៉ាគីស្ថានត្រូវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល ៥០ ភាគរយនៅឆ្នាំនេះ ដោយសារតែដំណាំនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសីតុណ្ហភាពខ្ពស់ខុសពីធម្មតា និងកង្វះខាតទឹក។

ដោយឡែកប្រទេសប៉ាគីស្ថានបានឃើញរលកកម្ដៅខ្លាំងក្នុងខែនេះ ដោយសីតុណ្ហភាពនៅភាគខាងត្បូងឡើងដល់ ៥០ អង្សារសេ។ ប្រជាជាតិអាស៊ីខាងត្បូងបានលោតពីរដូវរងាដល់រដូវក្តៅដោយមិនមានរដូវផ្ការីក នេះបើយោងតាមក្រសួងបម្រែបម្រួលអាកាសធាតុរបស់ប្រទេសនេះ។ អ្នកវិទ្យាសាស្ត្របានព្រមានថា មនុស្សជាងមួយពាន់លាននាក់កំពុងប្រឈមមុខនឹងហានិភ័យពីផលប៉ះពាល់នៃកំដៅក្នុងតំបន់ ដោយភ្ជាប់ការចាប់ផ្តើមដំបូងនៃរដូវក្តៅខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Waheed Ahmed ប្រធានសមាគមអ្នកនាំចេញ នាំចូល បន្លែ និងផ្លែឈើប៉ាគីស្ថានបាននិយាយថា "រលកកំដៅបានប៉ះពាល់ដល់ (ដំណាំ) យ៉ាងខ្លាំង ដោយសារតែសីតុណ្ហភាពក្នុងខែមីនាមាន ២៨, ២៩ អង្សាសេ ប៉ុន្តែភ្លាមៗនោះវាបានឈានដល់ ៤២ ។ លោកបានបន្តថា កម្ដៅនៅពេលដើមស្វាយចេញផ្កាប៉ះពាល់ដល់ការផលិតយ៉ាងខ្លាំង ដោយបន្ថែមថា ប្រទេសប៉ាគីស្ថានកំពុងប្រឈមនឹងការធ្លាក់ចុះទិន្នផលស្វាយ ៥០ ភាគរយនៅឆ្នាំនេះ។

យ៉ាងណាមិញថ្វីត្បិតតែកំដៅធ្វើឲ្យផ្លែមានពណ៌លឿងទុំក៏ដោយ ក៏ការកើនឡើងនៃសីតុណ្ហភាពមិនទៀងទាត់ រួមជាមួយនឹងការខ្វះខាតទឹក បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំ។ អ្នកដាំ និងអ្នកម៉ៅការ លោក Gul Hassan នៅ Tando Allah Yar ក្នុងខេត្ត Sindh ភាគខាងត្បូងបាននិយាយថា "នៅពេលដែលផ្លែមិនទាន់ទុំរួចរាល់ វាត្រូវការទឹកបន្ថែមដើម្បីជួយឱ្យស្វាយលូតលាស់បានល្អ លោកសង្គត់ធ្ងន់ថាពេលនេះទឹកក៏យើងកំពុងតែប្រឈមនិងកង្វះខាតផងដែរ។

គួរបញ្ជាក់ថាប្រទេសប៉ាគីស្ថានគឺជាប្រទេសផលិតផ្លែស្វាយធំជាងគេទីប្រាំរបស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា ចិន ថៃ និងឥណ្ឌូនេស៊ី។ លោកបាននិយាយថា ផលិតកម្មស្វាយជាមធ្យមរបស់ប្រទេសប៉ាគីស្ថានគឺជិត ១.៨ លានតោន ប៉ុន្តែទំនងជាមានប្រហែលពាក់កណ្តាលនៃឆ្នាំនេះ។ លោកបានបន្ថែមថាសមាគមបានកាត់បន្ថយគោលដៅនាំចេញចំនួន ២៥,០០០ តោនបើធៀបនឹងឆ្នាំមុនដល់ ១២៥,០០០ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង