Yearendyearend1140x150

វៀតណាមឃាត់ខ្លួនមនុស្ស៦០នាក់«ពីបទប្រើប្រាស់គ្រឿងញៀន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ជនសង្ស័យដែលប៉ូលីសវៀតណាមបានឆ្មក់ចូលចាប់

ហូជីមិញ៖ ប៉ូលីសវៀតណាមបានឆ្មក់ចូលក្នុងបារ៌មួយកន្លែងក្នុងប្រទេសវៀតណាមបន្ទាប់ពីស៊ើបឃើញថាមានការប្រើប្រាស់គ្រឿងញៀននៅក្នុងបារ៌ នេះបើយោងតាមការផ្សាយរបស់កាសែតវៀតណាម VN Express។

ប៉ូលីសបានគូសបញ្ជាក់ថា នៅពេលដែលមនុស្សរាប់រយនាក់កំពុងរាំនៅ Paradise Bar នៅលើផ្លូវ Tan Son Nhi នៃស្រុក Tan Phu នៅថ្ងៃសុក្រ ប៉ូលីសបានចូលឆ្មក់ហើយចាប់ខ្លួនមនុស្សជាង៦០នាក់ក្រោយតេស្តប៉ូលីសបានរកឃើញថាមនុស្សទាំងនោះសុទ្ធតែប្រើប្រាស់គ្រឿងញៀន។

ដោយឡែកតាមរយៈការធ្វើតេស្ដរហ័ស ប៉ូលិសបានរកឃើញស្ត្រី និងបុរសចំនួន ៦៣ នាក់វិជ្ជមានចំពោះសារធាតុញៀន។ ថ្នាំគ្រាប់ និងថង់មានផ្ទុកសារធាតុញៀន ក៏ត្រូវបានរកឃើញនៅកន្លែងកើតហេតុផងដែរ។ ប៉ូលិសបានដាក់របាយការណ៍ពិន័យបារដែលបើក និងបណ្ដោយឲ្យអតិថិជនប្រើប្រាស់គ្រឿងញៀនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង