Cc time
Cct850x100 1
Sme laon web banner(1800 x 300)

លោក ពូទីនថាទណ្ឌកម្មរបស់លោកខាងលិចធ្វើឱ្យរុស្ស៊ី «កាន់តែខ្លាំង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាតាមរយៈវីដេអូសន្និសីទ សម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីលើកទី 1 នៅទីក្រុង Bishkek លើប្រធានបទសមាហរណកម្មសេដ្ឋកិច្ចអឺរ៉ាស៊ីក្នុងយុគសម័យនៃការផ្លាស់ប្តូរសកល៖ ឱកាសវិនិយោគថ្មីនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ © Sputnik / Mikhail Metzel

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ២៦ ថា ការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិច បានធ្វើឱ្យរុស្ស៊ីមានការលំបាកជាច្រើន ប៉ុន្តែទន្ទឹមនឹងការលំបាកទាំងនោះ ការទណ្ឌកម្មនេះបានធ្វើឱ្យរុស្ស៊ី "កាន់តែខ្លាំង" នៅក្នុងទិដ្ឋភាពមួយចំនួន។

លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងបែបនេះ នៅពេលលោកចូលរួមវេទិកាសេដ្ឋកិច្ចអឺរ៉ាស៊ីដំបូងនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី តាមវីដេអូកាលពីថ្ងៃទី ២៦ ថា ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបានបង្កអតិផរណាយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសសេដ្ឋកិច្ចអឺរ៉ាស៊ី និងបង្កការលំបាកជាច្រើនដល់រុស្ស៊ី ប៉ុន្តែទណ្ឌកម្មនេះក៏បានធ្វើឱ្យប្រទេសរុស្ស៊ី "ខ្លាំងជាងមុន" នៅក្នុងទិដ្ឋភាពមួយចំនួន។ លោកបន្ត រុស្ស៊ីមានសមត្ថភាពដោះស្រាយបញ្ហាជំនួសការនាំចូលក្នុងវិស័យសំខាន់ៗដើម្បីធានាអធិបតេយ្យភាពជាតិ។

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Zaluzhny បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃដដែលថា ភាគីអ៊ុយក្រែនកំពុងវាយប្រហារកងទ័ពរុស្ស៊ីដោយអាវុធ និងឧបករណ៍ ដែលជាជំនួយរបស់លោកខាងលិច ហើយកងទ័ពអ៊ុយក្រែនឥឡូវនេះ ត្រូវការអាវុធជាបន្ទាន់ និង ឧបករណ៍ ដែលអាចវាយប្រហារសត្រូវរយៈចម្ងាយឆ្ងាយ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov បាននិយាយនៅក្នុងសន្និសីទខ្លីថា សព្វាវុធ និងឧបករណ៍ដែលរុស្ស៊ីរឹបអូសបានរួមមាន ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ Javelin របស់អាម៉េរិក និងអាវុធប្រឆាំងរថក្រោះធុនស្រាលជំនាន់ក្រោយ (NLAW) ដែលផ្តល់ដោយចក្រភពអង់គ្លេស។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov បានចេញរបាយការណ៍កាលពីថ្ងៃទី ២៦ ថា ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមក កងទ័ពរុស្ស៊ីបានបំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែនសរុបចំនួន ១៧៩ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ១២៧ គ្រឿង ដ្រូនចំនួន ១,០១៩ គ្រឿង ប្រព័ន្ធកាំជ្រួចការពារដែនអាកាសចំនួន ៣២៣ គ្រឿង រថក្រោះ និង រថពាសដែក ៣២៦៦ គ្រឿង គ្រាប់រ៉ុក្កែត ៤៣៣ កាំភ្លើងធំ និងកាំភ្លើងត្បាល់ ១៦៨២ គ្រឿង និងរថយន្តយោធាពិសេស ៣១៩០ គ្រឿង ៕

Khcct banner

អត្ថបទទាក់ទង