Cc time
Cct850x100 1
Itt 0  web banner

ការចុះបញ្ជី«រថយន្តអគ្គិសនី»នៅកម្ពុជាកើន៨០០%នៅដើមឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យានយន្តអគ្គិសនី (EV) នៅកម្ពុជា ដាក់តាំងនៅក្រសួងសាធារណៈការ។

ភ្នំពេញ៖ រយៈពេល៥ខែដើមឆ្នាំ២០២២នេះ ការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា បានកើនឡើង​៨០០​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។ការកើនឡើងនេះ ធ្វើឡើងស្របពេលដែលតម្លៃប្រេងឥន្ធនៈបានកំពុងបន្តឡើងថ្លៃដោយសារសង្គ្រាមរវាងរុស្ស៊ី និង ប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រយៈពេល៥ខែ ពោលគឺចាប់ពីខែមករា ដល់ខែ ឧសភា ក្នុងឆ្នាំ២០២២ ក្រសួងសាធារណៈការទទួលបានការចុះបញ្ជីប្រើប្រាស់យានយន្តអគ្គិសនី (EV) បានចំនួន​៨៤​គ្រឿងជាចំនួនច្រើនកើនឡើងចំនួន ៨០០% បើធៀបនឹងឆ្នាំ២០២១ មានត្រឹមតែ៩គ្រឿន។

លោក ស៊ុន ចាន់ថុល បានចាត់ទុកចំនួនកើនឡើងខ្ពស់នេះ ជាចរន្តមួយដែលប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ក្នុងការប្រើប្រាស់យានយន្តអគ្គិសនី ខណៈដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគឺការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈឱ្យបានកម្រិតទាប ដោយអនុញ្ញាតឱ្យការប្រើប្រាស់យានយន្តអគ្គិសនី ប្រមាណ៤០ភាគរយ នៅឆ្នាំ២០៥០ និង ម៉ូតូអគ្គិសនី៥០ភាគរយនៅឆ្នាំ២០៥០។

បច្ចុប្បន្នក្រសួងសាធារណៈការ និង ដឹកជញ្ជូន បាននឹងកំពុងរៀបចំស្ថានីយ៍សាកអគ្គិសនីទៅតាមតំបន់សំខាន់ៗមួយចំនួននៅទូទាំងប្រទេសកម្ពុជា និង តាមស្ថា​នី​យ៍​ប្រេងឥ​ន្ធនៈ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានបំណងចង់ប្រើប្រាស់យានយន្តអគ្គិសនី (EV)នេះ ក្នុងតម្លៃសមរម្យជាងការប្រើ​ប្រេងឥ​ន្ធនៈ។

ជាការកត់សម្គាល់ កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជានេះ កើតឡើងស្របពេលដែលតម្លៃលក់រាយប្រេងឥន្ធនៈបាននឹងកំពុងបន្តឡើងថ្លៃជាបន្តបន្ទាប់ ដែលបានកំពុងបង្កឱ្យអ្នកប្រើប្រាស់មានភាពលំបាក ជាពិសេសអ្នករត់តាក់ស៊ី អ្នករត់ម៉ូតូឌុប អ្នករត់កង់បីមួយចំនួនធំបានបង្ខំចិត្តឡើងថ្លៃដឹកជញ្ជូន។ ការកើនឡើងនេះ គឺដោយសារឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន៕


Khcct banner

អត្ថបទទាក់ទង